Tuesday, 27 October 2015

លោក​ សម ​រង្ស៊ី ហៅ​លោក​ ហ៊ុន ​សែន ​ថា​កំពុង​ធ្វើ​សកម្មភាព​ដូច​មេដឹកនាំ​ហ្វា​ស៊ីស​

​ប្រធាន​គណបក្សសង្គ្រោះ​ជាតិ លោក​ សម ​រង្ស៊ី ដែលបង្ហាញការ​ថ្កោលទោសចំពោះអំពើហិង្សាវាយ​ប្រហា​រលើតំណាងរាស្ត្ររបស់លោក២​រូប ដោយក្រុមមនុស្សដើរ​ចេញពី​ហ្វូង​បាតុករ កាលពី​ថ្ងៃម្សិលមិញគឺ​ជា​ទង្វើ​របស់គណបក្សកាន់អំណាច ដែល​លោក​ថាលោក ​ហ៊ុន​ សែន​ កំពុង​ប្រើកំពុង​ប្រើ​វិធី​ស្រដៀង​ពួកហ្វា​ស៊ីស(fascist) នៅ​ប្រទេស​អ៊ីតាលី​។​
​ប្រសាសន៍​របស់​លោក ​ស​ម ​រង្ស៊ី ដូចនេះ ត្រូវបានស្រង់​មកចុះផ្សាយដោយហ្វេសប៊ុករបស់​លោក​ ដែល​បានផ្សព្វផ្សាយជា​សាធារណៈ​នៅ​ថ្ងៃ​​ទី២៧ ខែតុលា​នេះ។​
នៅលើហ្វេសប៊ុករបស់​លោក ​​មាន​ខ្លឹមសា​រ​សង្ខេម​ដូច​នេះថា៖ "​អ្វី​ដែល​សំខាន់​នោះ គឺ​លោក ហ៊ុន សែន ហាក់ដូចជា​ចង់រ​ក​លេស​​ប្រើ​អំពើហិង្សា​កាន់តែ​ច្រើន ដើម្បី​បង្កើត​ព្រឹត្តិ​ការណ៍​អវិជ្ជមាននិង​អ​ធម្មនុញ្ញ ក្នុង​គោលបំណង​ចៀសវាង​ការបោះឆ្នោត​ខាងមុខ​។ បំណង​បែបនេះ​ឃើញ​កាន់តែច្បាស់ តាំងពី​មាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត(​គ​.​ជ​.​ប​)ថ្មី​មួយ ដែល​ប្រជាពលរដ្ឋ​អាច​ជឿ​ទុកចិត្តបាន ពីព្រោះ​បើ​មាន​ការបោះ​ឆ្នោត​ដ៏​ត្រឹមត្រូវ គណបក្ស​របស់​លោក ហ៊ុន សែន មិន​អាច​ឈ្នះ​ឆ្នោត​បាន​ទេ នៅ​ឆ្នាំ២០១៧ (​បោះឆ្នោត​ឃុំ​-​សង្កាត់​) និងឆ្នាំ២០១៨(​បោះឆ្នោតជាតិ​)"​។​
លោក​ សម​ រង្ស៊ី បាន​ហៅ​លោក ​ហ៊ុន ​សែន​ ថា​កំពុង​ធ្វើ​សកម្មភាព​ដូច​មេដឹកនាំ​ហ្វា​ស៊ីស ​ហើយ​ថា​លោក ​សម ​រង្ស៊ី ​បានសរសេរ​ដូចនេះ​៖ "ដើម្បី​រក្សា​អំណាច​បាន​ច្រើន​ឆ្នាំ​ទៅ​មុខ​ទៀត លោក ហ៊ុន សែន កំពុង​ប្រើ​វិធី​ស្រដៀង​ពួកហ្វា​ស៊ីស នៅ​ប្រទេសអ៊ីតាលី ដែល​ចូលចិត្ត​ប្រើ​អំពើហិង្សាទៅលើ​អ្នក​តំណាងរាស្ត្រ និង​អ្នក​ដទៃ​ទៀតពី​ឆ្នាំ​១៩២២ ដល់​ឆ្នាំ​១៩៤៥"​៕ http://vodhotnews.com/32880 

0 comments:

Post a Comment