Friday, 3 October 2014

អង្គការសង្គមស៊ីវិលបានស្នើឱ្យប្រធានរដ្ឋសភាលុបចោលសារាចរណែនាំបំពេញបែបបទការងារនៃគណៈកម្មការនានាក្នុងរដ្ឋសភា

នៅថ្ងៃព្រហស្បតិ៍នេះ​ ក្រុមអង្គការមិនមែនរដ្ឋាភិបាលបានធ្វើសន្និសីទសារព័ត៌មានដោយជំរុញឱ្យប្រធានរដ្ឋសភាលុបចោល​សារាចរណែនាំ​ពីបែប​បទការងារនៃគណៈកម្មការនានាក្នុងរដ្ឋសភា ដោយក្រុមអង្គការសង្គមស៊ីវិលបានរកឃើញថា សារាចរ​នេះ​មិនស្របតាម​គោលការណ៍ប្រជាធិបតេយ្យ និងរំលោភលើច្បាប់រដ្ឋធម្មនុញ្ញ។

នាយកប្រតិបត្តិនៃអង្គការខុមហ្រែលលោក គល់ បញ្ញាបានថ្លែងថា សារាចររបស់ប្រធានរដ្ឋសភាលោក ហេង សំរិន គឺ រំលោភ​​គោលការណ៍រដ្ឋធម្មនុញ្ញ និងវិធានផ្ទៃក្នុងរបស់រដ្ឋសភា ហើយថា នេះគឺជាការរឹតត្បិតសេរីភាពក្នុងការឱ្យដំណើរ​ការ ហើយថា នេះគឺជាការរឹតត្បិតសេរីភាពក្នុងការឱ្យតំណាងរាស្រ្តជួបជាមួយប្រជាពលរដ្ឋ ក៏ដូចជាសង្គមស៊ីវិលដើម្បីឆ្លុះ​បញ្ចាំងពីបញ្ហាសង្គម។ លោកស្នើទៅប្រធានរដ្ឋសភាឱ្យលុបចោលសារាចរនេះដើម្បីតំណាងរាស្រ្តរបស់គណបក្សទាំងពីរ​បានធ្វើការរលូនជាមួយនឹងសង្គមស៊ីវិល និងពលរដ្ឋរងគ្រោះផ្សេងៗ។​ ជាមួយគ្នានេះដែរ​ ប្រធានក្រុមប្រឹក្សាភិបាល​នៃមជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជាលោក អ៊ូ វិរៈ បានថ្លែងថា សារាចរនេះផ្ទុយពីកិច្ចព្រមព្រៀងកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ​២០១៤ នៃគណបក្សឈ្នះឆ្នោតទាំងពីរ លោកយល់ថា បើប្រធានសភានៅតែធ្វើបែបនេះ នោះគណបក្សកាន់អំណាចនឹង​ខាតប្រយោជន៍។ ចាប់តាំងពីគណបក្សសង្គ្រោះជាតិបាចូលធ្វើការក្នុងសភាជាមួយគណបក្សកាន់អំណាច តំណាងរាស្រ្ត​របស់គណបក្សសង្គ្រោះជាតិបានបើកទូលាយឱ្យប្រជាពលរដ្ឋរងគ្រោះដោយការរំលោភបំពានដីធ្លីផ្សេងៗ និងអង្គការសង្គម​ស៊ីវិលចូលជួបដើម្បីរកវិធីដោះស្រាយបញ្ហាទាំងនោះ...
(សូមអញ្ជើញតាមដានស្តាប់ព័ត៌មានពិស្តារជាសមេ្លងបន្តទៀត សម្រាប់ថ្ងៃទី០២ ​ខែតុលា ២០១៤​តាមវិទ្យុសមេ្លងជ័យវរ័្មនទី៧)លោកអ្នកក៏អាច download ព័ត៌មាននិងនាទីផ្សេងៗទៀតជាសម្លេងតាមរយៈបណ្តាញ

សង្គម Facebook

0 comments:

Post a Comment