Monday, 6 October 2014

សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានប្រារព្ធទិវា គ្រូបង្រៀនពិភពលោក

សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបាន
ប្រារព្ធទិវាគ្រូបង្រៀន ពិភពលោកស្រប
ពេល ដែលសហគមន៍ខ្មែរកម្ពុជាក្រោម
ធ្វើ​បាតុកម្មទាមទារឱ្យមន្រ្តីស្ថានទូតយួន
ប្រចាំប្រទេសកម្ពុជាសុំទោសជាសាធារណៈ
ចំពោះការបំភ្លៃប្រវត្តិសាស្រ្ត

ស្របពេលដែលក្រុមបាតុកររបស់សហគមន៍ខ្មែរកម្ពុជា​ក្រោម​រួមទាំងយុវជន និងព្រះសង្ឃ
បានធ្វើ​បាតុកម្ម​ទាម​ទារ​ឱ្យមន្រ្តី​ស្ថានទូតយួនប្រចាំប្រទេសកម្ពុជាសុំទោសជាសាធារណៈ
ចំពោះការបំភ្លៃប្រវត្តិសាស្រ្តនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៤នេះ សមាគមគ្រូបង្រៀនកម្ពុជា ឯករាជ្យបានប្រារព្ធទិវាគ្រូបង្រៀនពិភពលោកផងដែរ ក្នុងនោះមានការចូលរួមពីនិស្សិត
បញ្ញវន្ត ក៏ដូចជាព្រះសង្ឃ គ្រូបង្រៀនប្រមាណជាង៣០០នាក់បានធ្វើបាតុកម្មនៅទីលាន
ប្រជាធិបតេយ្យនៅព្រឹកថ្ងៃអាទិត្យនេះ រួចមកក៏បានដង្ហែក្បួនទាមទារដំឡើងប្រាក់ខែជូន
លោកគ្រូអ្នកគ្រូទាបបំផុត១លានរៀល។ នៅក្នុងការដង្ហែក្បួនបាតុកម្ម​របស់គ្រូបង្រៀន
និស្សិត និងព្រះសង្ឃ ក្បួនក៏បានចេញដំណើរពីទីលានប្រជាធិបតេយ្យតាមមហាវិថី
ព្រះនរោត្តមទៅកាន់​ក្រសួងអប់រំ ក្នុងនោះគេសង្កេតឃើញមានម៉ូតូរបស់នគរបាលជាង
៣០គ្រឿង ហែហមសងខាងផ្លូវ នឹងមាននគរបាល​សម្រួលចរាចរផងដែរ...
(សូមអញ្ជើញតាមដានស្តាប់ព័ត៌មានសំខាន់ៗ ទស្សនវិភាគ​ កិច្ចពិភាក្សាតុមូល​ និងកិច្ចសម្ភាសន៍​ពិស្តារជាសមេ្លងបន្តទៀត
សម្រាប់ថ្ងៃទី០៥ ​ខែតុលា ២០១៤​តាមវិទ្យុសមេ្លងជ័យវរ័្មនទី៧)លោកអ្នកក៏អាច download ព័ត៌មាន​និងនាទីផ្សេងៗ​ទៀតជាសម្លេងតាមរយៈបណ្តាញសង្គម Facebook

0 comments:

Post a Comment