Sunday, 5 October 2014

សហព័ន្ធខ្មែរកម្ពុជាក្រោមធ្វើបាតុកម្មទាមទារឱ្យមន្រ្តីយួនសុំទោសតាមការគ្រោងទុក

ថ្ងៃនេះគឺជាថ្ងៃទី៤​ ខែតុលា ឆ្នាំ២០១៤ 
ជាថ្ងៃកំណក់ធ្វើបាតុកម្មសហព័ន្ធខ្មែរកម្ពុជា
ក្រោម ក៏ដូចជា យុវជន ព្រះសង្ឃនៅ​ក្នុង
ប្រទេសកម្ពុជាសាជាថ្មម្តងទៀត។ នៅក្នុង
ការធ្វើបាតុកម្មសាជាថ្មីនៅព្រឹកថ្ងៃទី៤ ខែ
តុលានេះ គេសង្កេតឃើញមានកង​កម្លាំងប្រដាប់អាវុធបានដាក់ពង្រាយកម្លាំងរាប់សិបនាក់ ដើម្បីការពារសន្តិសុខជុំវិញស្ថានទូតយួននៅក្នុងទីក្រុងភំ្នពេញ នៅពេលដែលចលនានិស្សិតបញ្ញវន្ត ព្រះសង្ឃ រួមជាមួយសហគមន៍ខ្មែរកម្ពុជាក្រោមប្រឆាំងជាមួយនឹងប្រទេសយួនឱ្យ​ទទួលស្គាល់នូវការពិតមនៃមហិច្ឆតា​លេបត្របាក់ទឹកដីកម្ពុជា។
អាណានិគមនិយមបារាំងបានកាត់ទឹកដីខ្មែរកម្ពុជាក្រោមឱ្យទៅប្រទេសយួនគ្រប់គ្រងជាង៦០ឆ្នាំហើយ ដោយមិនបាន​សួរនាំពីភាគីកម្ពុជា។
នៅឆ្នាំ២០១៤នេះ អតីតអ្នកនាំពាក្យស្ថានទូតយួន ទ្រឿង វ៉ាន់ថុង បាននិយាយថា ទឺកដីកម្ពុជាក្រោមគឺជាទឹកដីរបស់ខ្លួន​ជាយូរណាស់មកហើយ ហើយមិនមែនទឺកដីខ្មែរកម្ពុជាក្រោមនោះទេ។ ការលើកឡើងរបស់លោក ទ្រឿង វ៉ាន់ថុង បែបនេះ​ធ្វើឱ្យបញ្ឆេះកំហឹងដល់ប្រជាពលរដ្ឋខ្មែរ ថាលោក​ ទ្រឿង វ៉ាន់ថុង លើកឡើងនេះគឺជាការបំភ្លៃប្រវត្តិសាស្រ្ត ការពិតទឹកដីខ្មែរ​កម្ពុជាក្រោមគឺជាទឹកដីរបស់ខ្មែរ ហើយការធ្វើបាតុកម្មនៅពេលនេះ មិនមែនមានបំណងទាមទារទឹកដីខ្មែរកម្ពុជាក្រោមទេ គឺគ្រាន់តែចង់ឱ្យរដ្ឋាភិបាលយួនសុំទោសជាសាធារណៈថា ទឹកដីខ្មែរកម្ពុជាក្រោមគឺជាទឺកដីរបស់ខ្មែរមិនអាចយួនមកបំភ្លៃ​ការពិតនោះបានឡើយ...
(សូមអញ្ជើញតាមដានស្តាប់ព័ត៌មានពិស្តារជាសមេ្លងបន្តទៀត សម្រាប់ថ្ងៃទី០៤ ​ខែតុលា ២០១៤​តាមវិទ្យុសមេ្លងជ័យវរ័្មនទី៧)លោកអ្នកក៏អាច download ព័ត៌មាននិងនាទីផ្សេងៗទៀតជាសម្លេងតាមរយៈបណ្តាញ

សង្គម Facebook

0 comments:

Post a Comment