Friday, 3 October 2014

ទស្សនវិភាគស្តីអំពីការផ្តល់សិទិ្ធឱ្យជនភៀសខ្លួនអូស្រ្តាលីអាចជាយុទ្ធសាស្រ្តឱ្យជនជាតិយួនមករស់នៅក្នុងប្រទេស​កម្ពុជាដោយខុស​ច្បាប់

កន្លងមកមានការជួបជុំគ្នារវាងមេដឹកនាំកម្ពុជា និងអូស្រ្តាលីចំនួនពីរលើករួចមកហើយ ដើម្បីពិភាក្សាអំពីការបញ្ជូន​ជនភៀស ដែលប៉ុនបងទៅជ្រកកោនទៅប្រទេសនេះឱ្យមករស់នៅក្នុងប្រទេសកម្ពុជា។
កាលពីថ្ងៃទី២៦ និង២៧ ខែកញ្ញា ឆ្នាំ២០១៤​កន្លងទៅលោករដ្ឋមន្រ្តីក្រសួងអន្តោប្រវេសន៍ និងការពារព្រំដែនអូស្រ្តាលី​លោក ស្កុតម៉ូរីសុន បានមកទស្សនកិច្ចនៅកម្ពុជា ហើយក្នុងដំណើរទស្សនកិច្ចនោះ លោក ស្កុតម៉ូរីសុន តំណាងឱ្យ​រដ្ឋាភិបាលអូស្រ្តាលី និងលោក សរ ខេង តំណាងឱ្យរដ្ឋាភិបាលកម្ពុជាបានចុះអនុស្សរណៈយោគយល់គ្នាមួយទាក់ទងការ​បញ្ជូនអន្តោប្រវេសន៍ពីប្រទេសអូស្រ្តាលីមកតាំងទីលំនៅក្នុងប្រទេសកម្ពុជា។ អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គម​លោកបណ្ឌិត មាស លី បានមានប្រសាសន៍ថា ការទទួលយកជនភៀសខ្លួនពីអូស្រ្តាលីមកកម្ពុជានេះ មិនអាចជាមូលហេតុ​នាំឱ្យមានការទទួលស្គាល់ជនជាតិយួនខុសច្បាប់រស់នៅកម្ពុជានោះទេ...
(សូមអញ្ជើញតាមដានស្តាប់ទស្សនវិភាគពិស្តារជាសមេ្លងបន្តទៀត សម្រាប់ថ្ងៃទី០២ ​ខែតុលា ២០១៤​តាមវិទ្យុសមេ្លងជ័យវរ័្មនទី៧)លោកអ្នកក៏អាច download ព័ត៌មាននិងនាទីផ្សេងៗទៀតជាសម្លេងតាមរយៈបណ្តាញ

សង្គម Facebook

0 comments:

Post a Comment