Tuesday, 7 October 2014

ប្រធានសមាគមខ្មែរកម្ពុជាក្រោមខកចិត្តចំពោះប្រព័ន្ធផ្សព្វផ្សាយ ខ្មែរដែលមិនបានផ្សព្វផ្សាយពីប្រវត្តិសាស្រ្តខ្លួនឱ្យកូនខ្មែរ​ជំនាន់ក្រោយបានដឹង

ការធ្វើបាតុកម្មទាមទារឱ្យមន្រ្តីស្ថានទូតយួន
សុំទោសចំពោះការបំភ្លៃប្រវត្តិសាស្រ្តមកដល់
ថ្ងៃនេះ គឺជាថ្ងៃទី៣ហើយ សម្រាប់​មេដឹកនាំ បាតុកម្មដែលជំរុញឱ្យមន្រ្តីស្ថានទូតយួនសុំ
ទោសរឿងបំភ្លៃប្រវត្តិសាស្រ្តនៃការបាត់បង់
ទឹកដីកម្ពុជាក្រោម ខកចិត្ត​នឹងទូរទស្សន៍ក្នុង
ស្រុក ដែលមិនបានចាក់ផ្សាយរឿងរ៉ាវនេះឱ្យ បានទូលំទូលាយដើម្បីឱ្យកូនខ្មែរបានដឹងពី
ប្រវត្តិសាស្រ្តពិត​នៃការបាត់បង់ទឹកដី។ ប្រធានសមាគមខ្មែរកម្ពុជាក្រោមលោក ថាច់​ ស៊ីថា បានប្រាប់ក្រុមអ្នកតវ៉ានៅមុខស្ថានទូតយួននៅ​
ថ្ងៃនេះថា រយៈពេល ២ទៅ ៣ថ្ងៃហើយ ដែលបាតុករខ្មែរធ្វើបាតុកម្មដុតទង់ជាតិយួន ហើយទូរទស្សន៍
នៅប្រទេសយួន​​ស្ទើទាំងអស់បានចាក់ផ្សាយពីសកម្មភាពធ្វើបាតុកម្មរបស់ប្រជាពលរដ្ឋខ្មែរ ។ 
លោក ថាច់​ ស៊ីថា បានបន្តថា ទូរទស្សន៍យួន​ទាំងនោះបានចាត់ទុកដុតទង់ជាតិនោះថាជាការម៉ាកងាយ
ជាតិសាស្រ្តរបស់ពួកគេ។​ លោកថា​ ម្យ៉ាងវិញទៀត ប្រព័ន្ធផ្សព្វ​ទាំងនោះបានប្រម៉ែប្រមូលអ្នកប្រវត្តិសាស្រ្ត ជនជាតិខ្លួនមកធ្វើកិច្ចសម្ភាសន៍ ហើយបញ្ជាក់ថា ទឹកដិកម្ពុជាក្រោមដែលយួន​កំពុងគ្រប់គ្រងជារបស់ខ្លួន តាំងពីយូរយ៉ាណាស់មកហើយ...
(សូមអញ្ជើញតាមដានស្តាប់ព័ត៌មានសំខាន់ៗ ទស្សនវិភាគ​ កិច្ចពិភាក្សាតុមូល​ និងកិច្ចសម្ភាសន៍​ពិស្តារជាសមេ្លងបន្តទៀត
សម្រាប់ថ្ងៃទី០៦ ​ខែតុលា ២០១៤​តាមវិទ្យុសមេ្លងជ័យវរ័្មនទី៧)លោកអ្នកក៏អាច download ព័ត៌មាន​និងនាទីផ្សេងៗ​ទៀតជាសម្លេងតាមរយៈបណ្តាញសង្គម Facebook

0 comments:

Post a Comment