Friday, 17 October 2014

រដ្ឋាភិបាលរបស់លោក​ ហ៊ុន​ សែន បានសំរេចលុបគំរោងវិនិយោគ ដីសម្បទានសេដ្ឋកិច្ចជាមួយនឹងក្រុមហ៊ុនចំនួន៣បន្ទាប់​ពីបានលុបចោលក្រុមហ៊ុនចំនួន៨នៅភាគឦសាន


រដ្ឋាភិបាលរបស់លោក​ ហ៊ុន​ សែន បានសំរេចលុបគំរោងវិនិយោគដីសម្បទានសេដ្ឋកិច្ចជាមួយនឹងក្រុមហ៊ុនចំនួន៣ នៅក្នុង​តំបន់ការពារធម្មជាតិក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ និងខេត្តកោះកុង។
យោងតាមសេចក្តីសំរេចនោះបានធ្វើឡើងតាមរយៈអនុក្រិត្យចុះហត្ថលេខាដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពី​ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៤កន្លងទៅ។ ក្រុមហ៊ុនទាំង៣នោះរួមមាន ទី១. គំរោងវិនិយោគរបស់ក្រុមហ៊ុនវិមានសីលា លើផ្ទៃ​ដីទំហំ ៧៨៧ហិកតា លើកោះថ្មឧទ្យានជាតិព្រះសីហនុរាម ភូមិសាស្រ្តខេត្តព្រះសីហនុ ទី២. គំរោងវិនិយោគអភិវឌ្ឍន៍របស់​ក្រុមហ៊ុនសាន់វឌ្ឍនៈ លើផ្ទៃដីទំហំ ៥៨៥ហិកតា ក្នុងតំបន់ទ្រនាប់សត្វឆ្លងកាត់រវាងតំបន់ឧទ្យានជាតិព្រះសុរាមរិតកុសមៈ គិរីរម្យ និងឧទ្យានជាតិព្រះមុន្នីវង្សបូកគោ ស្ថិតនៅក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ ទី៣.ត្រូវទុកជា​និរាករណ៍នូវអនុក្រិត្យដែលពាក់ព័ន្ធនឹងគំរោងវិនិយោគអភិវឌ្ឍន៍របស់​ក្រុមហ៊ុនចាន់រត្នគ្រុប លើផ្ទៃដីទំហំ ៦៣ហិកតា ក្នុង​ភូមិសាស្រ្តឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង...
(សូមអញ្ជើញតាមដានស្តាប់ព័ត៌មានសំខាន់ៗ ទស្សនវិភាគ​ កិច្ចពិភាក្សាតុមូល​ និងកិច្ចសម្ភាសន៍​ពិស្តារជាសមេ្លងប្រចាំថ្ងៃបន្តទៀតតាមវិទ្យុសមេ្លងជ័យវរ័្មនទី៧)លោកអ្នកក៏អាច download ព័ត៌មាន ​និងនាទីផ្សេងៗ​0ទៀតជាសម្លេងតាមរយៈ​បណ្តាញ​​សង្គម Facebook

0 comments:

Post a Comment