Saturday, 27 September 2014

អង្គការសង្គមស៊ីវិលស្នើឱ្យរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាល ប្រទេសអូស្រ្តាលីបញ្ចេញព័ត៌មានឱ្យបានជាក់លាក់អំពីជន​ភៀសខ្លួនពីប្រទេសអូស្រ្តាលីទាំងនោះ

ក្រុមអ្នកភូមិនៅក្នុងទីក្រុងភំ្នពេញ និងក្រុមអ្នកភូមិមកពីបណ្តាខេត្តផ្សេងៗ ដែលឡើងមកតវ៉ារឿងជម្លោះដីធ្លី ក៏ដូចជាតវ៉ា​ប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ដែលបានអនុញ្ញាតឱ្យជនភៀសខ្លួនពីប្រទេសអូស្រ្តាលីម​កជ្រកកោននៅ​កម្ពុជា។

នៅថ្ងៃសុក្រនេះ អង្គការសង្គមស៊ីវិលក្នុងស្រុកមួយបានស្នើឱ្យរដ្ឋាភិបាលកម្ពុជា​និងប្រទេសអូស្រ្តាលីបញ្ចេញព័ត៌មានឱ្យបាន​ច្បាស់លាស់ទាក់ទងទៅនឹងជន​ភៀសខ្លួនពីប្រទេសអូស្រ្តាលី ដើម្បីពិភាក្សាស្វែងរកដំណោះស្រាយ ដោយបារម្ភថាអ្នកទាំង​អស់នោះនឹងបង្កអស្ថេរភាពសង្គមនៅកម្ពុជា។ ការស្នើនេះធ្វើឡើងស្របពេលដែលរដ្ឋាភិបាលកម្ពុជា និងប្រទេសអូស្រ្តាលី​សំរេចចុងក្រោយក្នុងការចុះហត្ថលេខាលើអនុស្សរណៈទទួលយកជនភៀសខ្លួនប្រទេសអូស្រ្តាលីមកតាំងទីលំនៅ នៅក្នុង​ប្រទេសកម្ពុជានៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៤។

សេចក្តីថ្លែងការណ៍របស់គណៈកម្មធិការប្រព្រឹត្តិកម្មនៃអង្គការសមាគមការពារសិទ្ធិមនុស្ស ហៅកាត់ថា ច្រាក់ (CHRAC) ចេញផ្សាយកាលពីថ្ងៃទី២៥ ខែកញ្ញានេះបានស្នើឱ្យភាគីរដ្ឋាភិបាលទាំងពីរបញ្ចេញព័ត៌មានទាក់ទងទៅនឹងជនភៀសខ្លួន​ទាំងនោះ ថាតើពួកគេចេញពីមន្ទីរឃុំឃាំងណាខ្លះ តើជនភៀសខ្លួនប្រភេទណាត្រូវបញ្ជូនមកកម្ពុជា។​ សេចក្តីថ្លែងការណ៍​បន្តថា តើទឹកប្រាក់ប៉ុន្មានដែលរដ្ឋាភិបាលកម្ពុជា និងប្រទេសអូស្រ្តាលីបានសន្យាជាមួយគ្នា ហើយត្រូវចំណាយលុយប៉ុន្មាន​លើជនភៀសខ្លួនទាំងនោះ...
(សូមអញ្ជើញតាមដានស្តាប់ព័ត៌មានពិស្តារជាសមេ្លងបន្តទៀត សម្រាប់ថ្ងៃទី២៦ ​ខែកញ្ញា​ ២០១៤​តាមវិទ្យុសមេ្លងជ័យវរ័្មនទី៧)លោកអ្នកក៏អាច download ព័ត៌មាននិងនាទីផ្សេងៗទៀតជាសម្លេងតាមរយៈបណ្តាញ

សង្គម Facebook

0 comments:

Post a Comment