Monday, 15 September 2014

កងកម្លាំងចម្រុះជាច្រើនប្រដាប់ទៅដោយខែល និង ដំបងឆក់បានឡោមព័ទ្ធនៅវត្តស្ទឹងមានជ័យ

ជាមួយគ្នានេះដែរ នៅថ្ងៃអាទិត្យនេះ កងកម្លាំងចម្រុះជាច្រើនប្រដាប់ទៅដោយខែល និង
ដំបងឆក់បានទៅព័ទ្ធវត្តស្ទឹងមានជ័យទីដែលព្រះសង្ឃ យិនរតនៈ សុធាវី និងព្រះសង្ឃ
លី ចាន់ណេន គង់នៅទីនោះត្រូវបានកងកម្លាំងប្រដាប់អាវុធបានហុំព័ទ្ធដោយយកលេសថា
ប្រជាពលរដ្ឋដែលបាត់បង់ដីធ្លីមកជ្រកកោននៅក្នុងវត្តស្ទឹងមានជ័យដោយមិនមានការ
អនុញ្ញាត ដើម្បីចង់ដឹងថាតើសកម្មភាពរបស់អាជ្ញាធរមានសមត្ថកិច្ចដែលបានដាក់កម្លាំង
ព័ទ្ធវត្តស្ទឹងមានជ័យនោះបញ្ហាអ្វីកើតឡើងនោះ សូមស្តាប់ការសាកសួររបស់លោក អ៊ិត សុខា
ទៅព្រះតេជព្រះគុណ ព្រះនាម យិនរតនៈ សុធាវី ដែលព្រះអង្គកំពុងតែគង់នៅក្នុងវត្តស្ទឹង
មានជ័យ ថាតើមានបញ្ហាអ្វីកើតឡើងបានមានកងកម្លាំងប្រដាប់អាវុធទៅព័ទ្ធវត្តស្ទឹងមានជ័យ
(សូមអញ្ជើញតាមដានស្តាប់ព័ត៌មានពិស្តារជាសមេ្លងបន្តទៀត សម្រាប់ថ្ងៃទី ១៤ ​ខែកញ្ញា
២០១៤​ តាមវិទ្យុជ័យវរ័្មនទី៧)លោកអ្នកក៏អាច downloadព័ត៌មាន និងនាទីផ្សេងៗទៀត

ជាសម្លេងតាមរយៈបណ្តាញសង្គម Facebook

0 comments:

Post a Comment