Friday, 12 September 2014

កម្មករ​​​​ប្រមាណ​៥០​នាក់ ​​​តវ៉ា​​ទាម​ទារ​ឱ្យ​​​លើកលែង​​ការ​ចោទ​ប្រកាន់​លោក ប៉ា​វ ស៊ីណា​​

រាជធានី​ភ្នំ​ពេញ​ ៖ កម្មករ​​រោង​ចក្រ​ប្រមាណ​៥០​នាក់ ​មក​ពី​ខេត្ត​​ស្វាយ​រៀង ​តាកែវ កណ្តាល​ កំពង់​​ស្ពឺ​​ ​និង​​រាជធានី​ភ្នំ​ពេញ​បាន​​​នាំ​គ្នា​តវ៉ា​​ ដោយ​​មានលើក​​បដា​​នៅ​មុខ​សាលា​​ដំបូង​រាជធានី​​ ប្រយោជន៍ដើម្បី​ទាម​ទារ​​​ឱ្យ​​តុលាការ​​​លើកលែង​​ការ​ចោទ​ប្រកាន់​​​ប្រ​​ធាន​សហព័ន្ធ​សហជីព ​ចលនា​កម្មករ​ (CUMW) ​ឈ្មោះ ប៉ាវ ស៊ី​ណា។

ការតវ៉ារបស់ក្រុមកម្មករនាព្រឹកថ្ងៃទី១២ កញ្ញា ២០១៤ បានធ្វើឡើងទន្ទឹមគ្នានឹងលោក ប៉ាវ ស៊ី​ណា​ ប្រធាន​សហព័ន្ធ សហជីព ​ចលនា​កម្មករ ​(CUMW) ​ បាន​ចូល​​ខ្លួន​ទៅ​បំភ្លឺ​នៅ​​សាលាដំបូង​រាជធានី​ភ្នំពេញ ​តា​ម​ការ​​​កោះ​​ហៅ​​របស់​​ចៅ​ក្រ​ម ​លើ​​សំណុំរឿង​ព្រហ្មទណ្ឌ​ ក្រោម​បទ​ចោទ​« ហិង្សា​ដោយ​ចេតនា ស្ថាន​ទម្ងន់ទោស​ ធ្វើ​ឲ្យ​ខូចខាត​​ដោយ​ចេតនា​​ស្ថាន​​​ទម្ងន់​ទោស​ ​គំរាមកំហែង​ថា​ នឹង​ធ្វើ​ឲ្យ​ខូចខាត ​ដែល​ភ្ជាប់​នូវ​បញ្ហា​អ្វីមួយ ​និង​ប្រើ​មធ្យោបាយ ​ដើម្បី​ជា​ឧបសគ្គ​​ចរាចរណ៍​សា​ធារណៈ​»​ ​ពាក់ព័ន្ឋនឹងអំពើហិង្សា​នៅផ្លូវវេងស្រេង អំឡុងពេលបាតុកម្ម​ដើម្បីទាមទារបា្រក់ខែ​គោលរបស់​កម្មករកាលពី​ដើមខែ ​មករា​ ២០១៤​កន្លងមក ដែលបានបណ្តាល​ឲ្យមនុស្សស្លាប់ និង​របួស​ជាច្រើននាក់ ៕ ​

0 comments:

Post a Comment