Wednesday, 10 September 2014

អគ្គនាយក​ដ្ឋាន​ពន្ធដារ​​រក​ចំណូល​ពន្ធដារ​​ក្នុង​ខែសីហា​​បាន​ជាង​​៩៨​លាន​ដុល្លារ

រាជ​ធានីភ្នំពេញ ​៖ នៅ​ក្នុង​ខែសីហា ​​២០១៤​ ​អគ្គនាយកដ្ឋាន​​ពន្ធដារនៃ​​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​សម្រេច​ប្រមូល​ និងបង់ប្រាក់​ពន្ធ​​ចូល​ថវិកាជាតិ​​បាន​ចំនួន​៣៩៣.៧៧៥​លាន​រៀល​ គិត​ជា​ដុល្លារ​​ស្មើនឹង​៩៨,៤​លាន​ដុល្លារ​អាមេរិក ​កើនឡើង​លើ​ខែកក្កដា ​២០១៤​​ ប្រមាណ​ស្មើនឹង​៨,១% ​ប្រៀបធៀប​នឹង​​ចំណូល​ពន្ធ​ប្រចាំខែ ​សីហា ​២០១៣​ មានការ​កើន​ឡើង​ស្មើ​នឹង​៤២,២%​




សេចក្តី​ប្រកាស​​ព័ត៌មាន​នៅ​ក្នុង​កិច្ចប្រជុំ​​បូក​សរុប​លទ្ធផល​​ប្រមូល​ចំណូល​ពន្ធ​ប្រចាំ​ខែសីហា ​ឆ្នាំ​២០១៤​ ​ក្រោម​អធិបតីភាព​លោក គង់ វិបុល ​ប្រតិភូ​រាជរដ្ឋាភិបាល​​ទទួល​បន្ទុក​ជា​​អគ្គនាយក​ពន្ធដារ ​នៅថ្ងៃ​ទី​១០ ​កញ្ញា​ ២០១៤​ នៅ​អគ្គនាយកដ្ឋាន​​ពន្ធដារ​បាន​ឱ្យ​ដឹង​ថា​ នៅ​ក្នុង​រយៈពេល​៨​ខែ​​នៃឆ្នាំ​២០១៤​ អគ្គនាយកដ្ឋាន​​ពន្ធដារ​​ប្រមូល​ចំណូល​ពន្ធដារ និង​បង់​ចូល​ថវិកា​ជាតិ​បាន​​​៧២,៦%​ នៃ​គោលដៅ​កំណត់​​ដោយ​ច្បាប់ ​ក្នុង​នោះ​ថវិការដ្ឋ​សម្រេច​បាន​៧៤,៣%​ និងថវិការ​រដ្ឋបាល​​ថ្នាក់​ក្រោម​ជាតិ​​សម្រេច​បាន​​៦២,២% ៕

0 comments:

Post a Comment