Thursday, 25 September 2014

សហគមន៍ខ្មែរកម្ពុជាក្រោមនិងសម្ព័ន្ធយុវជនដើម្បីប្រជាធិបតេយ្យបានចេញសេចក្តីថ្លែងការណ៍រួមគ្នាប្រកាសផ្អាក់ធ្វើ​បាតុកម្ម បណ្តោះ​អាសន្នក្នុងការប្រឆាំងនឹងស្ថានទូតយួន

សហគមន៍ខ្មែរកម្ពុជាក្រោម និងសម្ព័ន្ធយុវជនដើម្បីប្រជាធិបតេយ្យ​បានធ្វើបាតុកម្មរួមគ្នា
កាលពីប៉ុន្មានថ្ងៃមុននោះ​បានចេញសេចក្តីថ្លែងការណ៍រួមគ្នាប្រកាសផ្អាក់ធ្វើបាតុកម្មទាម 
ទារឱ្យសុំទោសពីមន្រ្តីស្ថានទូតវៀតណាមជាបណ្តោះហើយ ដោយរងចាំលទ្ធផលពី​ក្រសួង
​ការ​បរទេស​ខ្មែរ ជុំវិញនឹងញត្តិស្នើសុំរបស់ខ្លួនដែលដាក់ឱ្យក្រសួងការបរទេសខ្មែរ ជំរុញឱ្យ
មន្រ្តីយួន​សុំទោស។ 

ក្នុងសេចក្តីថ្លែងការណ៍របស់សហគមន៍ខ្មែរកម្ពុជាក្រោម និងសម្ព័ន្ធយុវជនដើម្បីប្រជាធិប
តេយ្យបានឱ្យដឹងថា ការប្រកាសផ្អាកនេះ មិនមែនមានន័យថា ឈប់នោះទេ ប៉ុន្តែជាការ 
ទុកពេលដើម្បីរងចាំការធ្វើការងាររបស់ក្រសួងការបរទេសខ្មែរជាមួយនឹងរដ្ឋាភិបាល​យួន
​ទៅ​តាមញត្តិស្នើសុំរបស់បាតុករ។ នៅក្នុងសេចក្តីថ្លែងការណ៍នោះ បានបន្តទៀតថា លទ្ធ
ផលនៃមហាបាតុកម្មរយៈពេល៣ថ្ងៃ​កន្លងទៅ បាតុកររាប់ពាន់នាក់ដែលជាយុវជន ព្រះសង្ឃ
និងប្រជាពលរដ្ឋចូលរួម​នោះបានដាក់ញត្តិនៅស្ថានទូតប្រទេសមហាអំណាច​ទាំង៥ ដែល 
មានសមាជិកអចិន្រ្តៃយ៍របស់អង្គការសហប្រជាជាតិ និង​តំណាងប្រទេសនៃសហគមន៍អ៊ឺរ៉ុប
ព្រមទាំងបណ្តាស្ថានទូត​ប្រទេសនានានៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ លើកលែង​តែ
ប្រទេសថៃប៉ុណ្ណោះ។ ប៉ុន្តែស្ថានទូតសាធារណរដ្ឋសង្គមនិយមវៀត​ណាម ក៏ដូចជារដ្ឋាភិបាល
យួន មិនបានឆ្លើយតប និងមិនបានសុំទោសទៅតាមការទាមទាររបស់ប្រជារាស្រ្តខ្មែរទេថែម
ទាំងបានហៅ​ក្រុមបាតុករថាជាក្រុមជ្រុលនិយមមួយ​ក្តាប់តូចនោះទៅវិញ...
(សូមអញ្ជើញតាមដានស្តាប់ព័ត៌មានពិស្តារជាសមេ្លងបន្តទៀត សម្រាប់ថ្ងៃទី២៤ ​ខែកញ្ញា​ ២០១៤តាមវិទ្យុសមេ្លងជ័យវរ័្មនទី៧)លោកអ្នកក៏អាច download ព័ត៌មាននិងនាទីផ្សេងៗទៀតជាសម្លេង
តាមរយៈបណ្តាញសង្គម Facebook

0 comments:

Post a Comment