Saturday, 6 September 2014

អង្គការសង្គមស៊ីវិលចំនួន៧បន្ថែមទៀតគាំទ្រឱ្យមានអាណត្តិ នាយករដ្ឋមន្រ្តី

នៅថ្ងៃសុក្រនេះក្រុមអង្គការសង្គមស៊ីវិលចំនួន៧បានធ្វើសនិ្នសីទសារព័ត៌មាន
គាំទ្រឱ្យមានកំណត់អាណត្តិនាយករដ្ឋមន្រ្តីត្រឹមតែពីរអាណត្តិគឺមានអាយុ១០ឆ្នាំ
ប្រយោជន៍ដើម្បីឱ្យប្រទេសជាតិមានការអភិវឌ្ឍន៍ពិតប្រាកដចៀងវាងអំណាចផ្តាច់
មុខដែលនាំឱ្យប្រទេសវិលទៅរកការដឹកនាំបែបគ្រួសារនិយមនិងអំណាចផ្តាច់ការ
បើតាមនាយកប្រតិបត្តិអង្គការនីមួយៗដែលបានចូលរួមសន្និសីទសារព័ត៌មានបាន
ឱ្យដឹងប្រហាក់ប្រហែលគ្នាថាដើម្បីជំរុញឱ្យប្រទេសមានការរីកចំរើនទៅបានគឺទាម
ទារឱ្យមានការកំណត់អាណត្តិនាយករដ្ឋមន្រ្តីត្រឹមតែពីរអាណត្តិប៉ុណ្ណោះជាការប្រសើរ
ព្រោះកាលណានាយករដ្ឋមន្រ្តីដដែលៗនៅកាន់អំណាចមិនព្រមចុះចេញដើម្បីបើក
ឱកាសឱ្យអ្នកផ្សេងទេនោះនឹងបង្កឱ្យកើតមានអំពើពុករលួយពាសពេញប្រទេសនិង
បង្កឱ្យមានអំណាចប្រមូលផ្តុំគ្រួសារនិយមជាដើម...
(សូមតាមដានស្តាប់ព័ត៌មានពិស្តារជាសមេ្លងបន្តទៀតសម្រាប់ថ្ងៃទី
ខែកញ្ញា​២០១៤​តាមវិទ្យុសមេ្លងជ័យវរ័្មនទី៧)លោកអ្នកក៏អាច download

ព័ត៌មាននិងនាទីផ្សេងៗទៀតជាសម្លេងតាមរយៈបណ្តាញសង្គម Facebook

0 comments:

Post a Comment