Saturday, 20 September 2014

ក្រុមយុវជននិងអង្គការសង្គមស៊ីវិលបានសម្តែងការព្រួយបារម្ភចំពោះការបែកធ្លាយសេចក្តីព្រាងច្បាប់ដែលគ្រប់គ្រងប្រព័ន្ធអ៊ិនធើណេត​នៅក្នុងប្រទេសកម្ពុជា

ក្រុមយុវជន​និងអង្គការ​សង្គមស៊ីវិលបានសម្តែងការព្រួយបារម្ភចំពោះការបែកធ្លាយសេចក្តី
ព្រាងច្បាប់ដែលគ្រប់គ្រងប្រព័ន្ធអ៊ិនធើណេត​នៅក្នុងប្រទេសកម្ពុជានៅពេលខាងមុខ
សេចក្តី់ព្រាងច្បាប់ស្តីអំពី​ឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងការប្រើប្រាស់ប្រព័ន្ធអ៊ិនធើណេតកុំព្យូទ័រត្រូវ
បានបែកធ្លាយមុនសភាអនុមតិធ្វើឱ្យយុវជនយុវតីសម័យថ្មីរួមជាមួយនឹងក្រុមអង្គការសង្គម
ស៊ីវិលនិងអ្នកវិភាគបានដាក់ការព្រួយបារម្ភចំពោះចំណាត់ការរបស់រដ្ឋាភិបាលលោកហ៊ុន
សែនថ្មីមួយដែលបានបង្កើតច្បាប់គ្រប់គ្រងប្រព័ន្ធអ៊ិនធើណេតដើម្បីបញ្ចប់ការផ្សព្វផ្សាយ
ព័ត៌មានតាមរយៈបណ្តាញសង្គមហ្វេសប៊ុកនិងប្រព័ន្ធផ្សេងៗទៀត។​ការព្រួយបារម្ភរបស់
យុវជននិងអង្គការសង្គមស៊ីវិលរួមជាមួយក្រុមអ្នកវិភាគគឺបានធ្វើឡើងនៅក្នុងវេទិកាយុវជន
ស្តីពីផលប៉ះពាល់នៃសេចក្តីព្រាងច្បាប់ឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងការប្រើប្រាស់ប្រព័ន្ធអ៊ិនធើ
ណេតដែលរៀបចំឡើងដោយអង្គការបណ្តាញយុវជនកម្ពុជានៅសាកលវិទ្យាល័យបញ្ញា
ជាតិនៅក្នុងទីក្រុងភំ្នពេញ ...
(សូមអញ្ជើញតាមដានស្តាប់ព័ត៌មានពិស្តារជាសមេ្លងបន្តទៀត សម្រាប់ថ្ងៃទី ១៩ ​ខែកញ្ញា
២០១៤​ តាមវិទ្យុជ័យវរ័្មនទី៧)លោកអ្នកក៏អាច downloadព័ត៌មាន និងនាទីផ្សេងៗទៀត
ជាសម្លេងតាមរយៈបណ្តាញសង្គម Facebook

0 comments:

Post a Comment