Saturday, 13 September 2014

ប្រជាពលរដ្ឋជាង១០០នាក់បាននាំគ្នាដាក់ញាតិជូនរដ្ឋសភា និងដាក់ញាតិជូនខុទ្ទការល័យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីស្នើឱ្យស្ថាប័នទាំងពីរនេះជួយធ្វើអន្តរាគមន៍អំពីបញ្ហាវិវាទដីធ្លីរបស់ពួកគាត់

នៅថ្ងៃសុក្រ ប្រជាពលរដ្ឋជាង១០០នាក់បាននាំគ្នាដាក់ញាតិជូនរដ្ឋសភា និងដាក់ញាតិជូន
ខុទ្ទការល័យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីស្នើឱ្យស្ថាប័នទាំងពីរជួយ​ធ្វើអន្តរាគមន៍
បញ្ហាវិវាទដីធ្លីរបស់ពួកគាត់ជាមួយអាជ្ញាធរថ្នាក់ខេត្ត និងក្រុមឈ្មួញ​មួយចំនួន។​ប្រជាពលរដ្ឋ
ទាំងនោះមកពីឃុំអូរសំពណ៌ និងភូមិទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែលជាក្រុម
គ្រួសារអតីតយុទ្ធជន គ្រួសារពលី ពិការ និងយោធិនកាត់រំសាយចំនួន២៣០គ្រួសារ ស្មើនឹង
២៩២៩ហិកតារ។ លោកជំទាវ ឡោ ខេង តំណាងឯកឧត្តម អេង ឆៃអៀង ប្រធានគណៈកម្ម
ការទី១ នៃរដ្ឋសភាបានចេញមកទទួលញាតិពីប្រជាពលរដ្ឋ។ ​បន្ទាប់ពីបានដាក់ញាតិជូនរដ្ឋ
សភារួចមក ប្រជាពលរដ្ឋទាំងនោះបានធ្វើដំណើរទៅដាក់ញាតិជូនលោកនាយករដ្ឋមន្រ្តីហ៊ុន
សែន។ លោក ប៉ាល់ ច័ន្ទដារ៉ា ប្រធានខុទ្ទកាល័យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញ​មកជួបប្រជាពលរដ្ឋតែមិនទទួលយកញាតិទេ ហើយបែរជាណែនាំប្រជាពលរដ្ឋទាំងនោះឱ្យ
វិលត្រឡប់ទៅទីតាំងដែលមានទំនាស់នោះទៅវិញ ដោយរងចាំដោះស្រាយពី​អាជ្ញាធរថ្នាក់ខេត្ត​
ប៉ុន្តែប្រជាពលរដ្ឋបានធ្វើការបដិសេធថា ពួកគាត់មិនព្រមវិលត្រឡប់ទៅវិញទេ ​បើពុំមានកិច្ច
សន្យាណា​មួយជាលាយលក្ខណ៍អក្សរពីរដ្ឋាភិបាល ថាត្រូវតែដោះស្រាយជូនពួកគាត់យ៉ាងយូរ
រយៈពេលមួយខែនោះ...
(សូមតាមដានស្តាប់ព័ត៌មានពិស្តារជាសមេ្លងបន្តទៀត សម្រាប់ថ្ងៃទី ១២ ​ខែកញ្ញា ២០១៤​
តាមវិទ្យុជ័យវរ័្មនទី៧)លោកអ្នកក៏អាច downloadព័ត៌មាន និងនាទីផ្សេងៗទៀតជាសម្លេង
តាមរយៈបណ្តាញសង្គម Facebook

0 comments:

Post a Comment