Friday, 26 September 2014

អ្នកបញ្ជាទិញសំលៀកបំពាក់ល្បីៗនៅក្នុងប្រទេសកម្ពុជាជំរុញ ឱ្យរដ្ឋាភិបាលលោកហ៊ុនសែនដំឡើងប្រាក់បៀវត្សរ៍ឱ្យ​ដល់កម្មករ​រស់នៅឱ្យបានសមរម្យ

នៅថ្ងៃព្រហស្បតិ៍នេះ ក្រុមអ្នកបញ្ជាទិញម៉ាកល្បីៗចំនួន៨បានជំរុញឱ្យរដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធរកដំណោះ​ស្រាយដំឡើងប្រាក់ឈ្នួលឱ្យដល់កម្មករដើម្បីរស់នៅឱ្យបានសមរម្យ។

លិខិតរបស់នេះ ក្រុមអ្នកបញ្ជាទិញនេះបានផ្ញើទៅលោក គាត ឈន់ ឧបនាយករដ្ឋមន្រ្តីប្រចាំការ ក្រសួងការងារ ក្រសួង​ពាណិជ្ជកម្ម និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៤នេះ។​ លិខិតនោះក៏បានសរសេរថា កម្មករ​នៅក្នុងប្រទេសផលិតកម្មទាំងអស់មានសិទ្ធិទទួលបានប្រាក់ឈ្នួលសមរម្យដោយយុត្តិធម៌។​ លិខិតបញ្ជាក់ថា ដើម្បីធានា​បាននូវប្រាក់ឈ្នួលនេះ រដ្ឋាភិបាលត្រូវបើកកិច្ចប្រជុំដោយអនុញ្ញាតឱ្យគ្រប់ភាគីពាក់ព័ន្ធបានចូលរួមដើម្បីពិភាក្សាគ្នា។
លិខិតបន្ថែមទៀតថា ក្រុមអ្នកបញ្ជាទិញមានលទ្ធភាពក្នុងការផ្តល់ប្រាក់ខែដល់កម្មករដែលអាចរស់នៅបានសមរម្យ ក្រៅពី​នោះត្រូវបង្កើតយន្តការត្រួតពិនិត្យដើម្បីធានាថា មានការអនុវត្តន៍កិច្ចព្រមព្រៀងនេះ​ នឹងបង្កើតការប្រកួតប្រជែងសម្រាប់​រោងចក្រដែលអនុវត្តតាមអប្បបរិមាណថ្មីនេះ។

អគ្គលេខាសមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានឱ្យដឹងថា ភាគីថៅកែរោងចក្រមានលទ្ធភាពផ្តល់ប្រាក់ឈ្នួល​អប្បបរិមាណ​​ដល់​កម្មករ​​១១០ដុល្លារក្នុង១ខែ សម្រាប់ឆ្នាំថ្មីនេះ...
(សូមអញ្ជើញតាមដានស្តាប់ព័ត៌មានពិស្តារជាសមេ្លងបន្តទៀត សម្រាប់ថ្ងៃទី២៥ ​ខែកញ្ញា​ ២០១៤​តាមវិទ្យុសមេ្លងជ័យវរ័្មនទី៧)លោកអ្នកក៏អាច download ព័ត៌មាននិងនាទីផ្សេងៗទៀតជាសម្លេងតាមរយៈបណ្តាញ
សង្គម Facebook

0 comments:

Post a Comment