Thursday, 11 September 2014

មេដឹកនាំសហជីពប្រកាសធ្វើបាតុកម្មដំឡើងប្រាក់បៀវត្សរ៍ជូនកម្មករ

នៅថ្ងៃពុធសហជីពការពារសិទ្ធិកម្មកររោងចក្រកាត់ដេរចំនួន៦បានប្រកាសប្រកាន់ជំហធ្វើ
យុទ្ធនាការទាមទារដំឡើងប្រាក់ឈ្នួល១៧៧ដុល្លារដល់កម្មករទោះបីជាតុលាការបង្គាប់ឱ្យ
ចូលបំភ្លឺជុំវិញករណីដឹកនាំធ្វើបាតុកម្មនៅផ្លូវវេងស្រេងដែលបណ្តាលឱ្យសមត្ថកិច្ចបាញ់
សម្លាប់មនុស្សស្លាប់បន្តបន្ទាប់ចំនួន៧នាក់និងរងរបួសជិត៤០នាក់​កាលពីដើមខែមករាឆ្នាំ
២០១៤យ៉ាងណាក្តី។ជាការកត់សំគាល់ការដែលកោះហៅមេដឹកនាំសហជីពពីតុលាការ
នៅពេលនេះធ្វើឡើងស្របពេលដែលមេដឹកនាំសហជីពទាំងនោះប្រកាសធ្វើយុទ្ធនាការជា
ថ្មីទៀតនៅថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០១៤ខាងមុខនេះដើម្បីជំរុញឱ្យមានការដំឡើងប្រាក់
ឈ្នួលកម្មករដល់១៧៧ដុល្លារ។តំណាងសហជីពចំនួន៥នាក់ទៀតក៏នឹងត្រូវកោះហៅដូច
គ្នាដែរដូចជាប្រធានសហភាពការងារកម្ពុជា​លោកអាត់ធុន​​ ប្រធានសហភាពសហជីពកម្ពុជា
លោក រ៉ុង ឈុន ប្រធានសហជីពសេរីកម្មករ លោក ជា មុន្នី ប្រធានសហព័ន្ធសហជីពនៃ
ឧស្សាហកម្មវាយនភណ្ឌកាត់ដេរកម្ពុជា លោកស្រី ម៉ម ញ៉ឹម និងអ្នកស្រី យ៉ាំង សុភ័ណ 
ប្រធានសហជីពសហព័ន្ធកម្ពុជា...
(សូមតាមដានស្តាប់ព័ត៌មានពិស្តារជាសមេ្លងបន្តទៀតសម្រាប់ថ្ងៃទី១០​ខែកញ្ញា​២០១៤​
តាមវិទ្យុជ័យវរ័្មនទី៧)លោកអ្នកក៏អាច downloadព័ត៌មាននិងនាទីផ្សេងៗទៀតជាសម្លេង
តាមរយៈបណ្តាញសង្គម Facebook

0 comments:

Post a Comment