Wednesday, 17 September 2014

មេដឹកនាំបារាំងនិងអ៊ីរ៉ាក់ទទូចឱ្យចាត់វិធានការជាបន្ទាន់ប្រឆាំងនឹងពួកសកម្មប្រយុទ្ធរដ្ឋឥស្លាម

យោងតាមសារព័ត៌មានអេឡិចត្រូនិចបានរាយការណ៍មកថា មេដឹកនាំបារាំង និងអ៊ីរ៉ាក់ទទូច
ឱ្យចាត់វិធានការជាបន្ទាន់ប្រឆាំងនឹងពួកសកម្មប្រយុទ្ធរដ្ឋឥស្លាមនៅពេលដែលប្រធានាធិបតី
ប្រទេសបារាំងហ្វ្រង់ស្វ័រ ហូឡង់ដ៍ ព្រមានថា មិនត្រូវទុកពេលយូរទៀតឡើយ។ លោកប្រធា
នាធិបតីប្រទេសបារាំងបានថ្លែងយ៉ាងដូច្នេះ ក្នុងការបើកសន្និសីទសារព័ត៌មានអន្តរជាតិ ដើម្បី
បង្កើតក្រុមចម្រុះប្រឆាំងនឹងពួកសកម្មប្រយុទ្ធ។ លោក ហូឡង់ដ៍ក៏បានប្រាប់តំណាងមកពី
៣០ប្រទេសជុំវិញពិភពលោកថា ការវាយប្រយុទ្ធរបស់ប្រទេសអ៊ីរ៉ាក់ ប្រឆាំងនឹងពួកភេរវៈកម្ម
គឺជាបុព្វហេតុរបស់យើង ហើយយើងត្រូវតែទាមទារឱ្យមានការគាំទ្រចំពោះប្រទេសអ៊ីរ៉ាក់។
ជាមួយគ្នានេះប្រធានាធិបតីអ៊ីរ៉ាក់ ហ្វូតម៉ាស្សា ក៏បាបញ្ជាក់ផងដែរថា យើងត្រូវតែចាត់វិធាន
ការឱ្យបានរឹងមាំប្រឆាំងនឹងពួកសកម្មប្រយុទ្ធទូទាំងពិភពលោក...
(សូមអញ្ជើញតាមដានស្តាប់ព័ត៌មានពិស្តារជាសមេ្លងបន្តទៀត សម្រាប់ថ្ងៃទី ១៦ ​ខែកញ្ញា
២០១៤​ តាមវិទ្យុជ័យវរ័្មនទី៧)លោកអ្នកក៏អាច downloadព័ត៌មាន និងនាទីផ្សេងៗទៀត
ជាសម្លេងតាមរយៈបណ្តាញសង្គម Facebook

0 comments:

Post a Comment