Sunday, 14 September 2014

ព្រះសង្ឃនិងពលរដ្ឋជាច្រើនអង្គនិងនាក់បានធ្វើកូដកម្មបង្អត់ ចង្ហាន់និងអាហារដើម្បីទាមទារឱ្យស្ថានទូតចិនបញ្ឈប់ក្រុមហ៊ុន ចិន​ ដែលមានគម្រោងសាសង់វារីអគ្គិសនីនៅតំបន់ស្ទឹងឆាយ​ អារ៉ែង

នៅព្រឹកថ្ងៃសៅរ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០១៤ ព្រះសង្ឃ និងប្រជាពលរដ្ឋជាច្រើនរយអង្គ និង
នាក់បានជួបជុំគ្នានៅមុខស្ថានទូតចិនដើម្បីដាក់ញាតិ និងទាមទារឱ្យស្ថានទូតចិនធ្វើអន្តរា
គមន៍បញ្ឈប់ក្រុមហ៊ុនស៊ីណូហាយត្រូរបស់ចិនមិនឱ្យធ្វើការស្រាវជ្រាវសាងសង់ទំនប់វារី
អគ្គិសនីតំបន់ស្ទឹងឆាយអារ៉ែងស្ថិតនៅក្នុងខេត្តកោះកុង ប៉ុន្តែគម្រោងធ្វើកូដកម្មនេះមិនអាច
ធ្វើទៅបានទេ ដោយសារកងកម្លាំងចម្រុះជាច្រើនរយនាក់បានដេញបំបែកមិនឱ្យជួបជុំនៅ
មុខស្ថានទូតចិន។ ហើយនៅឯវត្តស្ទឹងមានជ័យឯណោះវិញក៏មានកងកម្លាំងចម្រុះឡោមព័ទ្ធ
មិនឱ្យព្រះសង្ឃនិមន្តចេញពីវត្តចូលរួមធ្វើកូដកម្មនេះដែរ។​ ទោះបីជាយ៉ាងណាក៏ដោយ
ក្រោយពីការដេញបំបែក ព្រះសង្ឃ និងប្រជាពលរដ្ឋមួយចំនួនបានទៅជួបជុំគ្នានៅទីលាន
ប្រជាធិបតេយ្យនឹងបានបង្ហាញជំហរថានឹងបន្តធ្វើការទាមទារឱ្យបញ្ឈប់សាងសង់ទំនប់វារី
អគ្គិសនីនៅតំបន់ស្ទឹងឆាយអារ៉ែងដដែល...
(សូមតាមដានស្តាប់ព័ត៌មានពិស្តារជាសមេ្លងបន្តទៀត សម្រាប់ថ្ងៃទី ១៣ ​ខែកញ្ញា ២០១៤​
តាមវិទ្យុជ័យវរ័្មនទី៧)លោកអ្នកក៏អាច downloadព័ត៌មាន និងនាទីផ្សេងៗទៀតជាសម្លេង
តាមរយៈបណ្តាញសង្គម Facebook

0 comments:

Post a Comment