Tuesday, 16 September 2014

សហរដ្ឋអាមេរិកធ្វើសមយុទ្ធយោធាជាមួយនឹងក្រុមអង្គការណាតូនៅជាប់ព្រំប្រទល់រវាងប្រទេសអ៊ុយក្រែននិងរុស្ស៊ី

យោងតាមប្រព័ន្ធផ្សព្វផ្សាយតាមប្រព័ន្ធអេឡិចត្រូនិចបានរាយការណ៍មកថា សមយុទ្ធ
យោធាប្រទេសចំនួន១៥ ដែលដឹកនាំដោយសហរដ្ឋអាមេរិកនៅថ្ងៃច័ន្ទ ទី១៥ ខែកញ្ញានេះ
នៅក្បែព្រំដែននៃប្រទេសអ៊ុយក្រែន និងរុស្ស៊ី នៅពេលដែលការវាយប្រយុទ្ធរវាងកងទ័ព
រដ្ឋាភិបាលអ៊ុយក្រែន និងពួកបំបែកខ្លួនបន្តជាថ្មីទៀត កាលពីថ្ងៃអាទិត្យ។ ពួកមន្រ្តីយោធា
មន្ទីរប៉ង់តាហ្គោនបានឱ្យដឹងថា អាមេរិកបានបញ្ជូនកងទ័ពចំនួន២០០នាក់ ចូលរួមសម
យុទ្ធនេះលើកដំបូងដែលអាមេរិកសំរេចបញ្ជូនទ័ពរបស់ខ្លួនទៅធ្វើសមយុទ្ធយោធា ដោយ
មានប្រទេសចំនួន១៥ ចូលរួមជាមួយនឹងក្រុមយោធាណាតូ។ មន្រ្តីមន្ទីរប៉ង់តាហ្គោនបាន
បន្តថា សមយុទ្ធនេះគឺជាការបញ្ជាក់ពីសាមគ្គីភាពជាមួយនឹងរដ្ឋាភិបាលអ៊ុយក្រែន។ ការធ្វើ
សមយុទ្ធយោធាចំនួន១៥ប្រទេស ដែលដឹកនាំដោយសហរដ្ឋអាមេរិក។ នៅប្រទេសអ៊ឺរ៉ុប
ខាងកើត គឺជាលើកដំបូងធ្វើឡើងចំពេលដែលប្រទេសអ៊ុយក្រែនអំពាវនាវឱ្យកងទ័ពអង្គការ
ណាតូជួយបណ្តេញកងទ័ពរុស្ស៊ីត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ។ នៅពេលដែលរុស្ស៊ីព្រមាន

កងទ័ពណាតូកុំឱ្យជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសអ៊ុយក្រែន៕

0 comments:

Post a Comment