Friday, 12 September 2014

ព្រះសង្ឃនិងប្រជាពលរដ្ឋមួយចំនួននឹងធ្វើការតវ៉ានៅមុខស្ថានទូតចិន

នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ព្រះសង្ឃ និងប្រជាពលរដ្ឋមួយចំនួននឹងធ្វើការ​តវ៉ានៅមុខស្ថានទូតចិន នៅថ្ងៃទី២០​ខែកញ្ញា​ឆ្នាំ២០១៤ខាងមុខ​នេះ ដើម្បីទាមទារឱ្យ​បញ្ឈប់ការ​សាងសង់វារិអគ្គិសនីនៅ​តំបន់​ស្ទឹងឆាយអារ៉ែង ស្រុកថ្មបាំង ខេត្តកោះកុង​ ដែលគ្រប់គ្រងដោយ​ក្រុមហ៊ុនចិនឈ្មោះថា ស៊ីណូហាយត្រូ...
នៅក្នុងសន្និសីទសារព័ត៌មាននៅវត្តស្ទឹងមានជ័យ​ ព្រះតេជគុណមួយអង្គ ដែលធ្លាប់មាន
ថេរៈដីកាក្នុងវិទ្យុជ័យវរ្ម័នទី៧ ព្រះតេជគុណព្រះនាម លី ច័ន្ទណេន ដែលមានសង្ឃដីកាថា 
នៅថ្ងៃសៅរ៍ខាងមុខនេះ ព្រះអង្គរួមទាំងប្រជាពលរដ្ឋ នឹងទៅធ្វើកូដកម្មបង្អត់អាហារនៅមុខ​
ស្ថានទូតចិន ដើម្បីទាមទារឱ្យបញ្ឈប់ការសាងសង់ទំនប់វារីអគ្គិសនីនៅតំបន់ស្ទឹងឆាយអារ៉ែង
ដោយ​មានការចូលរួមពីប្រជាពលរដ្ឋ និងព្រះសង្ឃមួយចំនួន។ ព្រះអង្គក៏បានបន្តថា ការតវ៉ា
ជាលក្ខណៈបង្អត់អាហារ និងចង្ហាន់​នេះមានរយៈពេលមួយថ្ងៃចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង
៥ល្ងាច ដោយមានការស្រែកតាមឃោសនស័ព្ទប្រឆាំងរដ្ឋាភិបាល​កុម្មុយនីស្តចិន។ កន្លងទៅ
ប្រជាសហគមន៍អារ៉ែង និងចលនាមាតាធម្មជាតិ រួមទាំងព្រះសង្ឃ និស្សិត សហព័ន្ធកម្ពុជា
និង​យុវជនខ្មែរមហានគរត្រូវបានប្រកាសជំហបេ្តជ្ញារួមគ្នាទប់ស្កាត់ការសាងសង់ទំនប់វារីអគ្គិសនី
ស្ទឹងឆាយអារ៉ែង...
(សូមតាមដានស្តាប់ព័ត៌មានពិស្តារជាសមេ្លងបន្តទៀត សម្រាប់ថ្ងៃទី ១១ ​ខែកញ្ញា ​២០១៤​ 
តាមវិទ្យុជ័យវរ័្មនទី៧)លោកអ្នកក៏អាច downloadព័ត៌មាន និងនាទីផ្សេងៗទៀតជាសម្លេង
តាមរយៈបណ្តាញសង្គម Facebook

0 comments:

Post a Comment