Sunday, 21 September 2014

គណបក្សប្រជាជនកម្ពុជាបានច្រានចោលនូវសំណើរបស់អង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិចង់ឱ្យស្ថាប័នរដ្ឋចំនួនបីចែកឱ្យដាច់ពីគណបក្សនយោបាយ

គណបក្សកាន់អំណាចបានច្រានចោលចំពោសំណើរបស់អង្គការសង្គមស៊ីវិលជាតិនិងអន្តរ
ជាតិចំនួន១៦០បានស្នើឱ្យធ្វើការពិចារណាដាក់ស្ថាប័នកងកម្លំាងប្រដាប់អាវុធ​អាជ្ញាធរជាតិ
សវនកម្មនិងអង្គភាពប្រឆាំងអំពើពុករលួយឱ្យដាច់ចេញពីគណបក្សនយោបាយដើម្បី
ជៀសវាងឥទ្ធិពលនយោបាយលើស្ថាប័នរដ្ឋទាំងនោះ។ជាការឆ្លើយតបទៅនឹងលិខិតចំហ
ស្តីអំពីអនុសាសន៍ចំនួន១២ចំណុចរបស់គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា
តំណាងឱ្យអង្គការទាំង១៦០កាលពីថ្ងៃទី១០ខែកញ្ញាឆ្នាំ២០១៤ផ្ញើជូនគណបក្សឈ្នះឆ្នោត
ទាំងពីរ។នៅក្នុងលិខិតរបស់គណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០១៤
បានផ្ញើមកវិញថាគណបក្សនេះបានធ្វើការពិចារណាយ៉ាងល្អិតល្អន់ចំពោះអនុសាសន៍ទាំង
១២ហើយចំណុចមួយចំនួនគឺក្រុមការងារចម្រុះរបស់គណបក្សទាំងពីរនិងស្ថាប័នពាក់ព័ន្ធ
បានឯកភាពគ្នាលើចំណុចមួយចំនួននិងកំពុងធ្វើការពិភាក្សាបន្ត។នៅក្នុងលិខិតបន្តថា​ដោយ
ឡែកចំណុចទី៤គឺដាក់ស្ថាប័ន​អាជ្ញាធរជាតិសវនកម្មនិងអង្គភាពប្រឆាំងអំពើពុក​រលួយ​ឱ្យ
ដាច់ចេញពីគណបក្សនយោបាយគឺជាការហាមឃាត់មន្រ្តីទាំងនោះមិនឱ្យធ្វើ​នយោបាយ
ហើយប៉ះពាល់ដល់រដ្ឋធម្មនុញ្ញនិងច្បាប់បោះឆ្នោតដែលជាសិទិ្ធនយោបាយ​របស់ប្រជាពលរដ្ឋ​។ប៉ុន្តែលិខិតឆ្លើយតបទៅនឹងគណបក្សប្រជាជនកម្ពុជា​របស់គណៈ​កម្មាធិការ​សហប្រតិ
បត្តិការដើម្បីកម្ពុជាចេញផ្សាយកាលពីថ្ងៃទី១៨ខែកញ្ញាបានឱ្យដឹងថា​ក្នុងចំណុចទី៤មិនបាន
លើកឡើងដូចមានចែងក្នុងលិខិតរបស់គណបក្សប្រជាជនកម្ពុជា​នោះទេ​។លិខិតនោះបាន
បន្ថែមថាក្នុងចំណុចទី៤គឺស្នើឱ្យកងកម្លំាងប្រដាប់អាវុធ​អាជ្ញាធរជាតិសវនកម្មនិងអង្គភាព
ប្រឆាំងអំពើពុករលួយនៅឱ្យដាច់ពី​គណបក្សនយោបាយ​ហើយការដាក់ស្ថាប័នទាំងបីនេះឱ្យ
នៅដាច់ពីគណបក្សនយោបាយគឺដើម្បីការពារផលប្រយោជន៍ប្រជាពលរដ្ឋគឺមិនធ្វើឱ្យប៉ះពាល់
ដល់សិទ្ធិនយោបាយរបស់រដ្ឋាភិបាលជាបុគ្គលឬក៏រដ្ឋនោះឡើយ...
(សូមអញ្ជើញតាមដានស្តាប់ព័ត៌មានពិស្តារជាសមេ្លងបន្តទៀត សម្រាប់ថ្ងៃទី ២០ ​ខែកញ្ញា
២០១៤​ តាមវិទ្យុជ័យវរ័្មនទី៧)លោកអ្នកក៏អាច downloadព័ត៌មាន និងនាទីផ្សេងៗទៀត
ជាសម្លេងតាមរយៈបណ្តាញសង្គម Facebook

0 comments:

Post a Comment