Friday, 12 September 2014

ឃាត់​ខ្លួន​​ប្រជាពលរដ្ឋ​ខ្មែរ​១៦​នាក់ ​ខណៈ​ត្រឡប់​ពី​លួច​កាប់​ឈើ​​គ្រញូង​នៅ​ទឹក​ដី​​ថៃ​

ខេត្តឧត្តរ​មានជ័យ​ ៖ ប្រជាព​លរដ្ឋ​​១៦​នាក់​​​លួច​ឆ្លង​ដែន​​​ចូល​ទៅ​ក្នុង​​​ទឹកដី​ថៃ​​ដើម្បី​រុករក​កាប់​​ឈើ​គ្រ​ញួ​ង​​​ ខណៈ​​ត្រឡប់​​មក​កម្ពុជា​វិញ ​​ក៏​ត្រូវ​កង​កម្លាំង​​ស្នងការដ្ឋាន​​​នគរ​បាល​ខេត្ត​ ​ធ្វើការ​ឃាត់ខ្លួន​​​កាលពី​​វេលា​ម៉ោង​៨ ​និង​៣០​នាទី​​ព្រឹក​ថ្ងៃ​ទី​១០​ ​កញ្ញា​ ២០១៤​​ ស្ថិត​នៅ​ចំណុច​​​ច​ម្លោះ​បង្គោល​​សី​ម៉ា​​លេខ​១២ ​​និង​១៣ ​​​ក្នុងភូមិ​ដងទង់ ​ឃុំ​ត្រពាំង​តា​វ ​ស្រុក​អន្លង់​វែង។
ប្រភព​​បាន​​ឱ្យ​ដឹងថា ​ក្នុង​​ចំណោម​​​មនុស្ស​​១៦​នាក់ ​​មាន​បុរស​ម្នាក់​​ឈ្មោះ​ឆេ​ង ហ៊ាន ​​​អាយុ​៣៣​ឆ្នាំ​ ​បាន​រៀបរាប់​ថា​ ​ពួក​ខ្លួន​​ទាំងអស់​​គ្នា​​រស់នៅ​ក្នុង​ភូមិ​ដងទង់ ​ឃុំ​ត្រពាំង​តា​វ ​ស្រុក​អន្លង់​វែង​ ​បាន​ប​បួល​គ្នីគ្នា​ឡើង​ភ្នំ​ដងរែក​ ឆ្លង​ដែន​​លួច​ចូល​​តាម​ចំណុច​​ច្រក​បង្គោល​សី​ម៉ា​ ​លេខ​១២ ​​និងង​១៣ ​គោលបំណង​រ​កកាប់​ឈើ​​គ្រ​ញួ​ង ​​កាលពី​ថ្ងៃ​ទី​៨ កញ្ញា​ ​​កន្លង​ទៅ ​​នៅ​ពេល​​ពួក​ខ្លួន​​​ធ្វើ​ដំណើរ​​​វិល​ត្រឡប់​​មក​វិញ ​​ក៍ត្រូវ​ប៉ូ​លិ​​ស​​ឃាត់​ខ្លួន ។

បុរស​​ដដែល​បាន​​​បន្តថា​ ​កន្លង​ទៅ​នេះ​ ​ខ្លួន​បានដឹង​ថា​ ​តាម​បណ្តាញ​​ផ្សព្វផ្សាយ​ព័ត​មាន​នានា​ជា​ច្រើន​ ​ដែល​បាន​ផ្សព្វ​ផ្សាយ​​​​ពី​​ពួក​ក្រុម​ទាហាន​​សៀម​​បាញ់​​សម្លាប់​ពលរដ្ឋ​ខ្មែរ​នោះ​​ ប៉ុន្តែ​ដោយសារ​​ខ្លួន​ក្រីក្រ​ពេក​ ​ទើប​សម្រេចចិត្ត​ប្តូ​រ​​អាយុជីវិត​​ ហើយ​បាន​ឈើ​គ្រ​ញួ​ង​​ម​ក​លក់​ចិញ្ចឹម​ជីវិត​ក្នុង​គ្រួសារ​។

0 comments:

Post a Comment