Wednesday, 17 September 2014

មេដឹកនាំសហជីពប្រកាន់គោលជំហរថាលោកនៅតែដឹកនាំការធ្វើបាតុកម្មដើម្បីទាមទារឱ្យក្រុមហ៊ុនក៏ដូចជារដ្ឋាភិបាលដំឡើងប្រាក់បៀវត្សរ៍ទៅកម្មករចំនួន១៧៧ដុល្លារ

លោក ជា​ មុន្នី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ប្រកាន់គោលជំហរថា
លោកនឹងដឹកនាំកម្មករធ្វើបាតុកម្មដើម្បីទាមទារប្រាក់ឈ្នួល១៧៧ដុល្លារក្នុង១ខែ បើទោះបី
តុលាការក្រុងភំ្នពេញគំរាមកំហែងតាមផ្លូវច្បាប់យ៉ាងណាក៏ដោយ​ លោក​ សាន ណារិទ្ធ​ ធ្វើ
សេចក្តីរាយការណ៍បន្ថែមទៀត...
ប្រធានសហជីពសេរីកម្មករ​លោក ជា​ មុន្នី នៅថ្ងៃអង្គារបានមកតុលាការតាមការកោះហៅ
របស់តុលាការក្រុងភំ្នពេញ បន្ទាប់ពីការសាកសួរជិតមួយព្រឹក។ នៅថ្ងៃអង្គារលោក ជា​ មុន្នី
បានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានថា លោកនឹងនៅតែបន្តដឹកនាំកម្មករធ្វើការទាម
ទាររាល់ពេលដែលកម្មករពឹងពាក់លោកឱ្យជួយ ទោះបីជាតុលាការបានដាក់កំហិតមិនឱ្យ
លោកចូលរួមដឹកនាំធ្វើសកម្មភាពអ្វីផ្សេងៗក៏ដោយ។ លោក ជា​ មុន្នីបានបន្តថា តុលាការ
បានកោះហៅលោកសាកសួរព្រឹត្តិការណ៍ហិង្សាកាលពីថ្ងៃទី២៥​ ខែធ្នូ ឆ្នាំ២០១៣ រហូតដល់
ថ្ងៃទី៣ ខែមករា​ឆ្នាំ២០១៤ ដែលបានចោទលោកពីបទដឹកនាំបាតុកម្មបង្កឱ្យមានហិង្សា និង
ខូចខាតទ្រព្យសម្បត្តិ។ លោកបន្ថែមថា ជំនួសឱ្យការឃុំខ្លួនតុលាការបានសំរេចដាក់កំហិត
ឱ្យលោក ៤ចំណុចៈ ចំណុចទី១ មិនឱ្យលោកប្តូរទីកន្លែងរស់នៅ ចំណុចទី២ ត្រូវបង្ហាញខ្លួន
ជារៀងរាល់ខែ នៅសាលាសង្កាត់ដែលនៅជិត ចំណុចទី៣ មិនឱ្យលោកចូលរួមក្នុងការតវ៉ា
ផ្សេងៗ និងចំណុចទី៤ នៅពេលដែលលោកទៅតុលាការ មិនត្រូវឱ្យកម្មករ និយោជិក មក
ស្រែកនៅមុខតុលាការ។ លោក ជា មុន្នី បន្ថែមថា ការសំរេចបែបនេះគឺជារឿងអយុត្តិធម៌
ណាស់សម្រាប់រូបលោក ក៏ដូចជា កម្មកររាប់ម៉ឺននាក់ទៀតដែលកំពុងទាមទារដំឡើងប្រាក់
ឈ្នួល...
(សូមអញ្ជើញតាមដានស្តាប់ព័ត៌មានពិស្តារជាសមេ្លងបន្តទៀត សម្រាប់ថ្ងៃទី ១៦ ​ខែកញ្ញា
២០១៤​ តាមវិទ្យុជ័យវរ័្មនទី៧)លោកអ្នកក៏អាច downloadព័ត៌មាន និងនាទីផ្សេងៗទៀត

ជាសម្លេងតាមរយៈបណ្តាញសង្គម Facebook

0 comments:

Post a Comment