Wednesday, 24 September 2014

ប្រជាពលរដ្ឋដែលមានជម្លោះដីធ្លីនៅឯខេត្តព្រះវិហារបានស្នើឱ្យស្ថាប័នពាក់ព័ន្ធជួយធ្វើអន្តរាគមន៍

នៅថ្ងៃអង្គារ៍នេះ ប្រជាពលរដ្ឋជាង១០០គ្រួសារ បានធ្វើដំណើរពីខេត្តព្រះវិហារមកកាន់រាជធានីភ្នំពេញ ដើម្បីស្វែងរក​អន្តរាគមន៍ពីស្ថាប័នកំពូលៗឱ្យជួយដោះស្រាយករណីវិវាទដីធ្លីរវាងពួកគាត់អាជ្ញាធរថ្នាក់ខេត្ត។​ ប្រជាពលរដ្ឋទាំងនោះ គឺមកពីភូមិស្វាយជ្រុំ ឃុំកណ្តួត ស្រុកជាំក្សាន ខេត្តព្រះវិហារ មានចំនួន២៥៣គ្រួសារ កាន់កាប់ផ្ទៃដីទំហំជាង១៥០០​ហិកតា។

លោក​ ហាត់ ធឿន តំណាងប្រជាពលរដ្ឋជាង២៥៣គ្រួសារបានលើកឡើងថា កន្លងមកពួកគាត់ទាំង២៥៣​គ្រួសារធ្លាប់បានដាក់ញាតិជាច្រើនលើកច្រើនសាររួចមកហើយជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងស្ថាប័នពាក់ព័ន្ធ​ផ្សេងទៀត ប៉ុន្តែស្ថាប័នទាំងនោះ បែរជាយកករណីនេះរុញឱ្យថ្នាក់ខេត្តជាអ្នកដោះស្រាយ ដែលពួកគាត់ចោទថា អាជ្ញាធរ​ថ្នាក់ខេត្តទាំងនោះ គឺជាចោរលួចចោរប្លន់ដីរបស់ពួកគាត់ ហេតុអ្វីត្រូវឱ្យអាជ្ញាធរថ្នាក់ខេត្តជាអ្នកដោះស្រាយទៅវិញ...
(សូមអញ្ជើញតាមដានស្តាប់ព័ត៌មានពិស្តារជាសមេ្លងបន្តទៀត សម្រាប់ថ្ងៃទី២៣ ​ខែកញ្ញា​ ២០១៤​តាមវិទ្យុសមេ្លងជ័យវរ័្មនទី៧)លោកអ្នកក៏អាច download ព័ត៌មាននិងនាទីផ្សេងៗទៀតជាសម្លេងតាមរយៈបណ្តាញ
សង្គម Facebook

0 comments:

Post a Comment