Sunday, 14 September 2014

នាទីទស្សនវិភាគរបស់លោក អិុត សុខា ស្តីអំពីខ្មែរមហានគរ

អ្នកណាថាដូនខ្មែរពុំមានកំណើត អ្នកដែលពុំមានកំណើតពិតប្រាកដគឺជាមនុស្សជំនាន់​ក្រោយ
នេះឯង ពោលគឺបានត្រឹមតែលក់សម្បត្តិរបស់ដូនតាស៊ី។ សម្រាប់ក្រុមអ្នកវិភាគ អ្វីដែលយើងធ្វើ
ជាងគេបំផុតនោះ គឺការសិក្សាស្រាវជ្រាវយកគំនិតទស្សនវិជ្ជា ទាំងផ្នែក​សេដ្ឋ​កិច្ច យុទ្ធសាស្រ្ត
សង្គ្រាម ការគ្រប់គ្រងសង្គម និងក្បួនដឹកនាំនគរដែល​មានចំណាស់រាប់រយឆ្នាំរបស់ដូនតាយើង
មកដាក់បញ្ចូលនៅក្នុងកម្មវិធីសិក្សា។​ ប្រសិនបើដូនតាយើងពុំមានគំនិត យុទ្ធសាស្រ្ត និងក្បួន
គ្រប់គ្រងនគរទេ ខ្មែរមិនអាចរីកចំរើនទៅជាអរិយប្រទេសនៅក្នុងអាស៊ីបានឡើយ​កាលពី១០០០
ឆ្នាំមុន។ នេះគ្រាន់តែជាគំនិតខ្លះៗរបស់ដូនតាចន្លោះពីឆ្នាំ៨០០២ដល់ឆ្នាំ១៨៣១​​ ដែលក្រុមអ្នក
វិភាគបានធ្វើការសិក្សាស្រាវជ្រាវពីសៀវភៅប្រវត្តិសាស្រ្តប្រហែលជា២០ក្បាល និងសីលាចារឹក​
រាប់រយផ្ទាំង ដែលត្រូវបានអ្នកបុរាណវិទ្យាធ្វើការបកស្រាយ។ សីលាចារឹករាប់រយផ្ទាំងនោះ មាន
ប្រយោជន៍អ្វី បើយើងគ្រាន់តែយកមកគរចោល ហើយមិនយកគំនិតរបស់ដូនតាដែលបានបន្សល់
ទុកលើថ្មមកបង្រៀនកូនចៅរបស់យើងជំនាន់ក្រោយ។ ព្រះបាទជ័យវរ័្មនទី២ បានមានព្រះបន្ទូល
ថា រឿងសំខាន់បំផុតដើម្បីបង្រួបបង្រួមនគរឱ្យលឿនឆាប់រហ័សទទួលបានជោគជ័យ ព្រមទាំង
ស្ថិតថេរយូរអង្វែងនោះគឺទាមទារ៦កត្តា កត្តាទី១ ប្រើប្រាស់នយោបាយភ្ជាប់សាច់ញាតិវង្សជា
មួយនឹងខ្មែរជំនាន់មុនដើម្បីឱ្យប្រជាពលរដ្ឋជឿជាក់ និងចូលរួមធ្វើសកម្មភាពខ្លាំងក្លា កត្តាទី២
បណ្តុះបណ្តាលស្មារតីជាតិនិយមឱ្យប្រជារាស្រ្តឈឺចាប់ ហើយប្រែក្លាយទៅជាចលនាសង្គម
កត្តាទី៣ ជ្រើសរើសមេទ័ពខ្លាំង និងអ្នកប្រាជ្ញមានចំណេះដឹងខ្ពស់រៀបចំនគរ កត្តាទី៤ កសាង
កម្លាំងទ័ពឱ្យខ្លាំង និងមានទឹកចិត្តស្នេហាជាតិពុំកញ្ជ្រោល កត្តាទី៥ ផ្លាស់ប្តូររាជធានីគ្រប់ទីកន្លែង
ដើម្បីយកចិត្តសាស្រ្តប្រជារាស្រ្ត បង្ហាញពីទឹកចិត្តមិនរើសអើងរបស់ព្រះរាជាចំពោះរាស្រ្ត កត្តាទី៦
ប្រើប្រាស់លទ្ធិសាសនាដើម្បីរួបរួមទឹកចិត្តរាស្រ្តឱ្យមានឯកភាពជាតិ នេះគឺជាក្បួនរបស់ព្រះបាទ
ជ័យវរ័្មនទី២...
(សូមតាមដានស្តាប់ទស្សនវិភាគពិស្តារជាសមេ្លងបន្តទៀត សម្រាប់ថ្ងៃទី ១៣ ​ខែកញ្ញា ២០១៤​
តាមវិទ្យុជ័យវរ័្មនទី៧)លោកអ្នកក៏អាច downloadព័ត៌មាន និងនាទីផ្សេងៗទៀតជាសម្លេង

តាមរយៈបណ្តាញសង្គម Facebook

0 comments:

Post a Comment