Wednesday, 24 September 2014

ប្រជាពលរដ្ឋនៅក្នុងឃុំដូងខេតស្វាយរៀងជាប់ព្រំដែនខ្មែរ–យួនបានស្លាប់ជាបណ្តើរៗដោយសារតែពុំមានអាហារ​ហូបចុកគ្រប់គ្រាន់

ប្រជាពលរដ្ឋនៅក្នុងឃុំដូង ស្រុករមាសហែក ខេតស្វាយរៀងជាប់ព្រំដែនខ្មែរ–យួន​បានអំពាវនាវរកជំនួយជាស្បៀងអាហារ​ក៏ដូចជាអណ្តូងទឹក និងម៉ាស៊ីនភ្លើង សម្រាប់ផ្គត់ផ្គង់លើកទឹកចិត្តដល់ប្រជាពលរដ្ឋចំនួន២ភូមិ គឺផ្ទះ៦ខ្នង និងភូមិត្រឡោក​បែក ស្ថិតនៅក្នុងឃុំដូង ស្រុករមាសហែក ខេតស្វាយរៀង ដែលភូមិទាំងពីរនេះស្ថិតនៅជាប់ព្រំដែនខ្មែរ–យួន។

បើតាមការអំពាវនាវរបស់ពលរដ្ឋមួយរូបសុំលក្ខខណ្ឌមិនបញ្ចេញឈ្មោះនៅឯស្រុករមាសហែកបានរាយការណ៍មកថា ប្រជាពលរដ្ឋចំនួន៦គ្រួសាររស់នៅផ្ទះ៦ខ្នង នៅក្នុងឃុំដូង ស្រុករមាសហែក ខេតស្វាយរៀង នៅពេលនេះ ប្រជាពលរដ្ឋ​ទាំងនោះបានស្លាប់បាត់បង់ជីវិតជាបន្តបន្ទាប់ហើយ ដោយសារតែពុំមានអាហារហូបចុកគ្រប់គ្រាន់ ហើយធ្លាក់ខ្លួនឈឺ ពុំមានប្រាក់ព្យាបាល។ បើតាមពលរដ្ឋខាងលើបានឱ្យដឹងទៀតថា នៅពេលនេះ ប្រជាពលរដ្ឋដែលនៅមានជីវិតរស់រាន គឺមានតែចំនួន២គ្រួសារទេ នៅការពារខ្សែក្រវ៉ាត់ព្រំដែនខ្មែរ–យួន តែបើថ្ងៃក្រោយឆាប់ៗខាងមុខនេះ សេដ្ឋកិច្ចគ្រួសារ​ពុំមានអ្វីជាទីពឹង នោះ២គ្រួសារនោះនឹងដកខ្លួនថយមករស់នៅខាងក្រោយវិញ ពេលនៅអាជ្ញាធរយួននឹងយកដីស្រែនៅ​ជាប់ព្រំដែននោះភ្លាមៗ ព្រោះថា ដីស្រែចំការនៅក្បែផ្ទះប្រជាពលរដ្ឋចំនួន៦ខ្នងនោះ ត្រូវបានយួនហុំព័ទ្ធដាំជាអំពៅរួចទៅ​ហើយ សម្រាប់អាជ្ញាធរខ្មែរ មិនបានយកចិត្តទុកដាក់ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្មែរផ្ទះ៦ខ្នងនោះទេ ពោលគឺតាំង​ពីទសវត្សរ៍ឆ្នាំ៩០មកម្ល៉េះ...
(សូមអញ្ជើញតាមដានស្តាប់ព័ត៌មានពិស្តារជាសមេ្លងបន្តទៀត សម្រាប់ថ្ងៃទី២៣ ​ខែកញ្ញា​ ២០១៤​តាមវិទ្យុសមេ្លងជ័យវរ័្មនទី៧)លោកអ្នកក៏អាច download ព័ត៌មាននិងនាទីផ្សេងៗទៀតជាសម្លេងតាមរយៈបណ្តាញ

សង្គម Facebook

0 comments:

Post a Comment