Friday, 19 September 2014

សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានចេញលិខិតមួយច្បាប់ផ្ញើ ជូនលោក​ប៉ាង​សុចេតវង្ស​​អភិបាលនៃគណៈអភិបាលក្រុងភ្នំពេញ

សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យនៅថ្ងៃនេះបានចេញលិខិតមួយច្បាប់ផ្ញើជូនទៅលោក
​ប៉ាង​សុចេតវង្សអភិបាលនៃគណៈអភិបាលក្រុងភ្នំពេញ​ដើម្បីផ្តល់ដំណឹងអំពីការរៀបចំ
ប្រារព្ធទិវាគ្រូបង្រៀនពិភពលោក។នៅក្នុងខ្លឹមសាររបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ
សរសេរថា​សមាគមនឹងរៀបចំប្រារព្ធពិធីអបអរសាទ​គ្រូបង្រៀនពិភពលោកដែលនឹងប្រព្រឹត្ត
ទៅនៅថ្ងៃទី៥ខែតុលាឆ្នាំ២០១៤​ខាងមុខនេះ​នៅទីលានប្រជាធិបតេយ្យ​។ទិវាគ្រូបង្រៀន
ពិភពលោកឆ្នាំនេះ​នឹងលើកយកប្រធានបទ​ការលើកកំពស់គុណភាពអប់រំ​នឹងមានការ
អញ្ជើញចូលរួមពីសមាជិកសមាគមលោកគ្រូអ្នកគ្រូ​កម្មករ​យុវជន​សិស្សនិស្សិតសហជីព
អង្គការសង្គមស៊ីវិល​ជាតិ​និងអន្តរជាតិ​និងប្រជាពលរដ្ឋមួយចំនួនសរុបយ៉ាងតិច៦០០នាក់។
ពិធីអបអរសាទទិវាគ្រូបង្រៀនពិភពលោកនឹងដង្ហែក្បួនផងដែរចេញពីទីលានប្រជាធិបតេយ្យ
ដើម្បីដាក់ញាតិទៅក្រសួងអប់រំយុវជន​និងកីឡា​ក៏ដូចជាដាក់ញាតិទៅខុទ្ទកាល័យលោក
នាយករដ្ឋមន្រ្តីហ៊ុនសែន​។
(សូមអញ្ជើញតាមដានស្តាប់ព័ត៌មានពិស្តារជាសមេ្លងបន្តទៀត សម្រាប់ថ្ងៃទី ១៨ ​ខែកញ្ញា
២០១៤​ តាមវិទ្យុជ័យវរ័្មនទី៧)លោកអ្នកក៏អាច downloadព័ត៌មាន និងនាទីផ្សេងៗទៀត
ជាសម្លេងតាមរយៈបណ្តាញសង្គម Facebook

0 comments:

Post a Comment