Saturday, 27 September 2014

មន្រ្តីជាន់ខ្ពស់នៅក្នុងសភារបស់គណបក្សប្រជាជនកម្ពុជាប្តេជ្ញាថានឹងចេញច្បាប់គ្រប់គ្រងប្រព័ន្ធអ៊ិនធើណេត និងសិទ្ធិ ទទួលបានព័ត៌មាននៅក្នុងអាណត្តិទី៥នេះឱ្យខាងតែបាន

នៅថ្ងៃសុក្រនេះ មន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជានៅក្នុងរដ្ឋសភាបានធ្វើ សន្និសីទសារព័ត៌មានមួយ ដោយ​ជំរុញឱ្យបង្កើតច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន និងច្បាប់ស្តីពីឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យបានក្នុងអាណត្តិទី៥នេះ​ ឱ្យបានឆាប់ៗ ដើម្បីកាត់បន្ថយសកម្មភាពអវិជ្ជមានមួយចំនួនលើប្រព័ន្ធអ៊ិនធើណេត។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានលោក ឈាង វ៉ុន បានថ្លែងថា លោកនឹងជំរុញរដ្ឋមន្រ្តីក្រសួងព័ត៌មានបង្កើតច្បាប់ស្តីពី​សិទ្ធិទទួលបានព័ត៌មាន និងជំរុញឱ្យរដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បង្កើតច្បាប់គ្រប់គ្រងប្រព័ន្ធអ៊ិនធើ​ណេតឱ្យបានឆាប់នៅក្នុងអាណត្តិទី៥នេះ។ លោកបានថ្លែងបន្តថា ច្បាប់ទាំងពីរនេះសារៈសំខាន់ចាំបាច់បំផុតក្នុងការអប់រំ​និងគ្រប់គ្រងអនាគតប្រជាពលរដ្ឋ ដោយសារតែក្នុងប្រព័ន្ធអ៊ិនធើណេត ជាពិសេសក្នុងបណ្តាញសង្គមហ្វេសប៊ុក តែងតែ​ឃើញមានបង្ហោះរូបអាសអាភាស រូបភាពកាត់តផ្សេងៗ ដែលបង្ហាញអំពីការប្រមាថថ្នាក់ដឹកនាំរបស់លោកថា សកម្មភាព​នៃការក្រឡៃព័ត៌មានទាំងនោះបានបង្កឱ្យមានផលប៉ះពាល់ដល់អនាគតយុវវ័យ...
(សូមអញ្ជើញតាមដានស្តាប់ព័ត៌មានពិស្តារជាសមេ្លងបន្តទៀត សម្រាប់ថ្ងៃទី២៦ ​ខែកញ្ញា​ ២០១៤​តាមវិទ្យុសមេ្លងជ័យវរ័្មនទី៧)លោកអ្នកក៏អាច download ព័ត៌មាននិងនាទីផ្សេងៗទៀតជាសម្លេងតាមរយៈបណ្តាញ
សង្គម Facebook

0 comments:

Post a Comment