Thursday, 4 September 2014

លោកហ៊ុនសែនជំរុញឱ្យអ្នករកស៊ីក្នុងវិស័យឯកជន ចូលរួមបំបាត់អំពើពុករលួយ

ជាថ្មីម្តងទៀតនៅថ្ងៃពុធនេះ លោកហ៊ុនសែនបានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់
បង្ហាញពីសុចរិតភាពក្នុងការមិនចូលរួមប្រព្រឹត្តអំពើពុករលួយនឹងមិនគួរស្តីបន្ទោស
ដល់មន្រ្តីរាជរដ្ឋាភិបាលដែលមានភាពស្អាតស្អំនោះទេ។នៅក្នុងសន្និសីទប្រចាំតំបន់លើក
ទី៨ស្តីពីការប្រឆាំងអំពើពុករលួយនៅសណ្ឋាគារអិនធើកុងទីណង់តាល់លោកហ៊ុនសែន
បានស្នើឱ្យវិស័យឯកជនកុំឱ្យចេះតែចោទមន្រ្តីរាជរដ្ឋាភិបាលថាទទួលសំណូកនៅពេល
ទាក់ទងកិច្ចការអ្វីមួយ។​លោកអំពាវនាវឱ្យវិស័យឯកជនចូលរួមសហប្រតិបត្តិការយកគោលការណ៍
មិនសូកប៉ាន់ដោយធ្វើការស្អាត់ស្អំ​និងមានភាពត្រឹមត្រូវ។លោកនាយករដ្ឋមន្រ្តីក៏បានបន្តអំពាវនាវ
ឱ្យអ្នកសារព័ត៌មានបង្ហាញព័ត៌មានត្រឹមត្រូវពិតប្រាកដគ្រប់ជ្រុងជ្រោយមិនមែនគ្រាន់តែ
បង្ខូចកេរ្តិ៍ឈ្មោះនោះទេ...
(សូមតាមដានស្តាប់ព័ត៌មានពិស្តារជាសមេ្លងបន្តទៀតសម្រាប់ថ្ងៃទី
ខែកញ្ញា​២០១៤​តាមវិទ្យុសមេ្លងជ័យវរ័្មនទី៧)លោកអ្នកក៏អាច download
ព័ត៌មាននិងនាទីផ្សេងៗទៀតជាសម្លេងតាមរយៈបណ្តាញសង្គម Facebook

0 comments:

Post a Comment