Tuesday, 16 September 2014

ក្រុមអង្គការមិនមែនរដ្ឋាភិបាលបានធ្វើការពិភាក្សាចំពោះដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា

ក្រុមអង្គការសង្គមស៊ីវិលដែលឃ្លាំមើលដំណើរការលទ្ធិប្រជាធិបតេយ្យបានរួមគ្នាពិភាក្សាអំពី
សិទិ្ធសេរីភាពក្នុងការបញ្ចេញមតិនៅក្នុងសង្គមប្រជាធិបតេយ្យ ក៏ដូចជាផ្សះផ្សាជាតិដើម្បី
ប្រជាធិបតេយ្យ។ នៅក្នុងកិច្ចពិភាក្សា វាគ្មិនអង្គការសង្គមស៊ីវិល និងអ្នកវិភាគបានលើកឡើង
ប្រហាក់ប្រហែលគ្នាថា កម្ពុជាជាប្រទេសពុំទាន់មានលទ្ធិប្រជាធិបតេយ្យពេញលេញនៅឡើយ
ដោយសារតែមានបញ្ហាជាច្រើនកំពុងកើតឡើង និងទាមទារឱ្យមានការដោះស្រាយ។ សេចក្តី
ថ្លែងការណ៍រួមរបស់បណ្តាអង្គការសង្គមស៊ីវិលបានចេញនៅថ្ងៃច័ន្ទនេះ បង្ហាញថា កម្ពុជានៅ
មានបញ្ហាជាច្រើនដែលកំពុងកើតមាន និងទាមទារឱ្យមានការដោះស្រាយជាចាំបាច់ដែលក្នុង
នោះមានការផ្សះផ្សាជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ សមភាពរវាងស្រ្តី និងបុរសក្នុងការចូលរួម
ក្នុងវិស័យនយោបាយ និងថ្នាក់សម្រេចចិត្តនូវសេរីភាពក្នុងការបញ្ចេញមតិជាដើម...
(សូមអញ្ជើញតាមដានស្តាប់ព័ត៌មានពិស្តារជាសមេ្លងបន្តទៀត សម្រាប់ថ្ងៃទី ១៥ ​ខែកញ្ញា
២០១៤​ តាមវិទ្យុជ័យវរ័្មនទី៧)លោកអ្នកក៏អាច downloadព័ត៌មាន និងនាទីផ្សេងៗទៀត

ជាសម្លេងតាមរយៈបណ្តាញសង្គម Facebook

0 comments:

Post a Comment