Sunday, 28 September 2014

សហគមន៍ខ្មែរកម្ពុជាក្រោម និងសម្ព័ន្ធយុវជនខ្មែរដើម្បី ប្រជាធិបតេយ្យនឹងរៀបចំធ្វើបាតុកម្មសារជាថ្មីឡើងវិញនៅថ្ងៃទី៤​ ដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៤ខាងមុខនេះ

សហគមន៍ខ្មែរកម្ពុជាក្រោម និងសម្ព័ន្ធយុវជនខ្មែរដើម្បីប្រជាធិបតេយ្យនឹងរៀបចំធ្វើបាតុកម្មសារជាថ្មីឡើងវិញនៅថ្ងៃទី៤​ ដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៤ខាងមុខនេះ ដែលនឹងមានអ្នកចូលរួមមិនមានកំណត់ និងមានហែជាក្បួនដាក់ញត្តិទៅ​តាមស្ថាប័នពាក់ព័ន្ធមួយចំនួនផងដែរ នេះបើយោងតាមសំដីអំពាវនាវរបស់លោក ថាច់ ស៊ីថា ប្រធានសហគមន៍ខ្មែរ​កម្ពុជា​ក្រោម។ ក្នុងលិខិតរបស់លោក ថាច់ ស៊ីថា ដាក់ជូនលោក ប៉ាង សុចេតវង្ស អភិបាលក្រុង​ភ្នំពេញ​ កាលពីថ្ងៃទី២៦ ខែកញ្ញា ម្សិលមិញបានឱ្យដឹងថា​ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៤ បងប្អូនប្រជាពលរដ្ឋខ្មែរ និងព្រះសង្ឃ និងខ្មែរកម្ពុជាក្រោមនឹងជួប​ជុំគ្នានៅទីលានប្រជាធិបតេយ្យ រូចហែក្បួនទៅផ្សារនានា និងបិទខិត្តប័ណ្ណ បន្ទាប់មកក្បួនបាតុកម្មនឹងដង្ហែទៅមុខស្ថានទូត​យួនសម្តែងមតិរហូតដល់ម៉ោង៥ល្ងាច។

ថ្ងៃទី៥ ខែតុលា ជួបជុំគ្នានៅទីលានប្រជាធិបតេយ្យរួចដង្ហែក្បួនបាតុកម្មទៅតាមផ្សារនានា បិទខិត្តប័ណ្ណ បន្ទាប់មកក្បួននឹង​ដង្ហែទៅមុខស្ថានទូតយួនសម្តែងមតិរហូតដល់ម៉ោង៥ល្ងាចរំសាយ។

ថ្ងៃទី៦ ខែតុលា ជួបជុំគ្នានៅទីលានប្រជាធិបតេយ្យរួចដង្ហែក្បួនទៅរដ្ឋសភាក្រោយពីកាដាក់ញត្តិរួចក្បួនបាតុកម្មនឹង​ដង្ហែទៅមុខស្ថានទូតយួនសម្តែងមតិរហូតដល់ម៉ោង៥ល្ងាច។

ថ្ងៃទី៧ ខែតុលា ជួបជុំគ្នានៅទីលានប្រជាធិបតេយ្យរួចដង្ហែញត្តិទៅវិមានសន្តិភាពក្រោយពីកាដាក់ញត្តិរួច ក្បួនបាតុកម្មនឹងដង្ហែទៅមុខស្ថានទូតយួនសម្តែងមតិរហូតដល់ម៉ោង៥ល្ងាច។

ថ្ងៃទី៨ ខែតុលា ជួបជុំគ្នានៅទីលានប្រជាធិបតេយ្យរួចដង្ហែញត្តិទៅស្ថានទូតបារាំង បន្ទាប់មកទៅឧត្តមស្នងការអង្គការ​សហប្រជាជាតិទទួលបន្ទុយសិទិ្ធមនុស្សប្រចាំនៅក្នុងប្រទេសកម្ពុជា ​ក្រោយពីកាដាក់ញត្តិរួច ក្បួនបាតុកម្មនឹងដង្ហែទៅមុខស្ថានទូតយួនសម្តែងមតិរហូតដល់ម៉ោង៥ល្ងាចដដែល។

លោក​ ថាច់​ ស៊ីថា​ បានបន្តទៀតថា...
(សូមអញ្ជើញតាមដានស្តាប់ព័ត៌មានពិស្តារជាសមេ្លងបន្តទៀត សម្រាប់ថ្ងៃទី២៧ ​ខែកញ្ញា​ ២០១៤​តាមវិទ្យុសមេ្លងជ័យវរ័្មនទី៧)លោកអ្នកក៏អាច download ព័ត៌មាននិងនាទីផ្សេងៗទៀតជាសម្លេងតាមរយៈបណ្តាញ

សង្គម Facebook

0 comments:

Post a Comment