Tuesday, 23 September 2014

សាលា​ក្រុង​នឹង​សាកល្បង​បើក​ឲ្យ​ធ្វើ​ចរាចរ​លើ​ស្ពាន​ជ្រោយចង្វា​ថ្មី​ចំនួន​៥​ថ្ងៃចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៥ខែកញ្ញា

អាជ្ញាធរ​រាជធានី​ភ្នំពេញ នឹង​សាកល្បង​បើក​អោយ​មាន​ចរាចរ​លើ​ស្ពាន​ជ្រោយចង្វា​ថ្មី ក្នុង​អំឡុង​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ ដោយ​ចាប់​ផ្ដើម​នៅ​ថ្ងៃ​អាទិត្យ ទី​២១ ខែ​កញ្ញា។

អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ បាន​បញ្ជាក់​ថា សាលា​រាជធានី​សហការ​ជាមួយ​មន្ទីរ​សាធារណការ នឹង​បើក​ឲ្យ​សាធារណជន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ជា​បណ្ដោះ​អាសន្ន​លើ​ស្ពាន​ជ្រោយចង្វា​ថ្មី ឬ​ស្ពាន​មិត្តភាព​កម្ពុជា​ចិន ក្នុង​រយៈពេល ៥​ថ្ងៃ ដោយ​គិត​ចាប់​ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ហើយ​នឹង​បិទ​វិញ​ក្រោយ​បុណ្យ​ភ្ជុំបិណ្ឌ។ ការ​បើក​ឲ្យ​ដំណើរ​​ការ​លើ​​ស្ពាន​​នេះ គឺ​ចាប់​ពី​ម៉ោង ៥​កន្លះ​ព្រឹក រហូត​ដល់​ម៉ោង ៦​ល្ងាច។លោក ឡុង ឌីម៉ង់ បញ្ជាក់​ទៀត​ថា ការ​បើក​អោយ​ធ្វើ​ចរាចរ​សាកល្បង​នេះ គឺ​ដោយសារ​តែ​ការ​កកស្ទះ​ខ្លាំង​ពេក​នៅ​ស្ពាន​ជ្រោយចង្វា។

ក្នុង​ពេល​បើក​បណ្ដោះ​អាសន្ន​នេះ គឺ​ហាម​ឃាត់​គ្រប់​យានយន្ត​ធន់​ធ្ងន់ និង​អ្នក​ដំណើរ​ថ្មើរ​ជើង​ឆ្លង​កាត់ ដោយសារ​ការ​សាងសង់​រចនាសម្ព័ន្ធ​ស្ពាន​នោះ នៅ​មិន​ទាន់​ចប់​សព្វគ្រប់​នៅ​ឡើយ៕

0 comments:

Post a Comment