Thursday, 18 September 2014

ក្រុមសហជីពនិងកម្មករតាមរោងចក្រនានាបានចាប់ផ្តើមធ្វើយុទ្ធនាការទាមទារដំឡើងប្រាក់ឈ្នួលអប្បបរិមាឱ្យដល់១៧៧ដុល្លារ

នៅថ្ងៃពុធនេះ ក្រុមសហជីព និងកម្មកររោងចក្រ នៅតាមរោងចក្រនានាបានចាប់ផ្តើមធ្វើ
យុទ្ធនាការទាមទារដំឡើងប្រាក់ឈ្នួលអប្បបរិមាឱ្យដល់១៧៧ដុល្លារ។ នៅឯផ្លូវវេងស្រេង
ទល់មុខសួនឧស្សាហកម្មកាណាឌីយ៉ា គេសង្កេតឃើញមានថ្នាក់ដឹកនាំសហជីព និងកម្មករ
កម្មការិនីជាច្រើនរយនាក់បានចូលរួមក្នុងយុទ្ធនាការនោះ ដោយធ្វើការប្រមូលផ្តុំ និងពាក់អាវ
មានផ្លាកសញ្ញាទាមទារប្រាក់ឈ្នួល១៧៧ដុល្លារ និងរូបសញ្ញាក្រុមហ៊ុនអ្នកបញ្ជាទិញធំៗដូច
ជា អេច អិន អ៊ឹម HNM និង ភូម៉ា Phoma ជាដើម។ ប្រធានសហភាពការងារកម្ពុជាលោក
អាត់ ធុន ដែលដឹកនាំយុទ្ធនាការនេះបានមានប្រសាសន៍ថា ការរើសយកផ្លូវវេងស្រេងមុខ
សួនឧស្សាហកម្មកាណាឌីយ៉ា ដើម្បីធ្វើយុទ្ធនាការនៅថ្ងៃនេះ គឺដោយសារទីនេះជាកន្លែង
បង្ហូរឈាម នៅពេលដែលកម្មករធ្វើការទាមទារដំឡើងប្រាក់ឈ្នួល១៦០ដុល្លារ កាលពីដើម
ឆ្នាំនេះ ហើយវាក៏ជាសារមួយទៅកាន់អាជ្ញាធរថា កម្មករមិនមានការព្រួយបារម្ភពីការបង្ក្រាប
ពីក្រុមសមត្ថកិច្ចនោះទេ។ មួយវិញទៀត លោក អាត់ ធុន​ បានបន្តថា គឺដើម្បីរំឭក និងថ្លែង
អំណរគុណដល់អ្នកដែលបានតស៊ូក្នុងការទាមទារប្រាក់ឈ្នួលឱ្យកម្មកររហូតដល់បាត់បង់
ជីវិត។ លោកបន្តថា​ សួនកាណាឌីយ៉ាងនេះ ជាបណ្តុំនៃរោងចក្រដែលធ្វើឱ្យមានភាពងាយ
ស្រួលក្នុងការប្រមូលកម្មករធ្វើយុទ្ធនាការនេះផងដែរ...
(សូមអញ្ជើញតាមដានស្តាប់ព័ត៌មានពិស្តារជាសមេ្លងបន្តទៀត សម្រាប់ថ្ងៃទី ១៧ ​ខែកញ្ញា
២០១៤​ តាមវិទ្យុជ័យវរ័្មនទី៧)លោកអ្នកក៏អាច downloadព័ត៌មាន និងនាទីផ្សេងៗទៀត
ជាសម្លេងតាមរយៈបណ្តាញសង្គម Facebook

0 comments:

Post a Comment