Wednesday, 24 September 2014

រដ្ឋមន្រ្តីការពារជាតិប្រទេសអ៊ុយក្រែនបានព្រមានទៅរូស្ស៊ីថាប្រសិនបើកងទ័ពរូស្ស៊ីមិនដកចេញពីទឹកដីអ៊ុយក្រែនឆាប់ៗនេះទេកងទ័ពអ៊ុយក្រែននឹងធ្វើការវាយ​ប្រហារតបវិញ

យោងតាមបណ្តាញព័ត៌មានអេឡិចត្រូនិចបានរាយការណ៍មកថា រដ្ឋមន្រ្តីការពារជាតិប្រទេសអ៊ុយក្រែនបានព្រមានថា ប្រសិនបើកងទ័ពរូស្ស៊ីមិនត្រូវបានដកចេញពីទឹកដីអ៊ុយក្រែនឆាប់ៗនេះទេ គឺកងទ័ពអាជីពរបស់អ៊ុយក្រែននឹងធ្វើការវាយ​ប្រហារតបវិញ ទៅលើកងទ័ពរូស្ស៊ី ហើយពេលនោះ គឺជាការបើកប្រតិបត្តិការសឹកពេញទំហឹងប្រឆាំងនឹងការឈ្លានពាន​។

ការព្រមានរបស់រដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែនបានធ្វើឡើងចំពេលពួកឧទ្ទាម ដែលរូស្ស៊ីគាំទ្របានវាយប្រហារជាច្រើនកន្លែង​ទៅលើទីតាំងរបស់រដ្ឋាភិបាល ខណៈអ្នក​សង្កេតការណ៍របស់ក្រុមសិទ្ធិមនុស្សនិយាយថា រយៈពេល២ខែមកនេះ ក្រុងមូសស្គូបានបញ្ជូនកងទ័ពមកជួយពួកឧទ្ទាមមានចំនួន១៥០០០នាក់។

លោករដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែនបានបន្តថា សង្គ្រាមបានដើរមកដល់មាត់ទ្វារបស់ប្រទេសអ៊ុយក្រែនហើយ ចាប់តាំងពី​មានការវាយប្រយុទ្ធគ្នារវាងកងទ័ពរដ្ឋាភិបាល និងពួកឧទ្ទាមដែលរូស្ស៊ីគាំទ្រនៅខែមេសាមក គឺជនស៊ីវិលស្លាប់បានកើន​ឡើងជាង២៦០០នាក់ ហើយភាគច្រើនជាស្រ្តី និងកុមារ...
(សូមអញ្ជើញតាមដានស្តាប់ព័ត៌មានពិស្តារជាសមេ្លងបន្តទៀត សម្រាប់ថ្ងៃទី២៣ ​ខែកញ្ញា​ ២០១៤​តាមវិទ្យុសមេ្លងជ័យវរ័្មនទី៧)លោកអ្នកក៏អាច download ព័ត៌មាននិងនាទីផ្សេងៗទៀតជាសម្លេងតាមរយៈបណ្តាញ

សង្គម Facebook

0 comments:

Post a Comment