Tuesday, 2 September 2014

ជនអន្តោប្រវេសន៍យួនខុសច្បាប់ដែលបានរស់នៅលើទឹកដីខ្មែរ មានសិទ្ធិធ្វើអ្វីៗគ្រប់យ៉ាងទាំងអស់ដោយមិនខ្លាចញញើតពីច្បាប់នៃប្រទេសកម្ពុជាឡើយ

ជនអន្តោប្រវេសន៍យួនខុសច្បាប់ដែលបានមករស់នៅលើទឹកដីខ្មែរជាបន្តបន្ទាប់
នៅពេលនេះពួកគេហាក់ដូចជាមានសិទ្ធិធ្វើអ្វីៗគ្រប់យ៉ាងទាំងអស់ដោយមិនខ្លាច
ញញើតពីច្បាប់នៃប្រទេសកម្ពុជាឡើយ​ ជាក់ស្តែងនៅថ្ងៃទី៣១ខែសីហាឆ្នាំ២០១៤
កន្លងទៅនេះយុវជនជនជាតិយួនបានផឹកស្រាស្រវឹង​ ហើយបានដេញកាប់យុវជនខ្មែរ
នៅពេលដែលយុវជនខ្មែរជាច្រើននាក់កំពុងតែលេងបាល់កំសាន្តដើម្បីសុខភាពនៅក្នុង
ខណ្ឌច្បារអំពៅ​​រាជធានីភំ្នពេញបណ្តាលឱ្យរងរបួសខ្នងជាទម្ងន់។​បើតាមយុវជនខ្មែរដែល
បានឃើញហេតុការណ៍ឱ្យដឹងថា​យុវជនរងគ្រោះ ព្រមទាំងក្មេងៗទាំងអស់ប្រហែលជា
១០នាក់កំពុងតែលេងបាល់ទាត់ ស្រាប់តែយុវជនជនជាតិយួនមួយក្រុមអាយុជាង២០ឆ្នាំ
បានជិះម៉ូតូពី៤ទៅ៥គ្រឿងមានគ្នាប្រមាណជា១០នាក់​ខ្លះកាន់កាំបិត​ខ្លះកាន់ដបស្រាមក
ដល់ស្រាប់តែព្រួតគ្នាវាយទៅលើយុវជនខ្មែរដោយមិនដឹងខ្លួនតែម្តង​បណ្តាលឱ្យរងរបួសខ្នង។
 ក្រោយហេតុការណ៍នោះភ្លាម​ស្រាប់តែយុវជនជនជាតិយួនទាំងនោះ​ ព្យាយាមជិះម៉ូតូគេច
ចេញពីកន្លែងកើតហេតុក៏ប៉ុន្តែត្រូវពលរដ្ឋប្តឹងទៅសមត្ថកិច្ចចាប់ខ្លួនបានចំនួន៦នាក់រួចបញ្ជូន
មកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ...
(សូមតាមដានស្តាប់ព័ត៌មានពិស្តារជាសមេ្លងបន្តទៀតសម្រាប់ថ្ងៃទី
ខែកញ្ញា​២០១៤​តាមវិទ្យុសមេ្លងជ័យវរ័្មនទី៧)លោកអ្នកក៏អាច download
ព័ត៌មាននិងនាទីផ្សេងៗជាសម្លេងតាមរយៈបណ្តាញសង្គម Facebook

0 comments:

Post a Comment