Friday, 15 August 2014

ក្រសួងការបរទេសយួនប្រតិកម្មជាមួយនឹងបាតុករខ្មែរដែលបាន ដុតទង់ជាតិយួន

ក្រសួងការបរទេសយួនប្រតិកម្មទៅនឹងបាតុករខ្មែរដែលបានដុតទង់ជាតិយួននៅ
មុខស្ថានទូតយួនកាលពីថ្ងៃទី១២​ខែសីហាឆ្នាំ២០១៤​កន្លងទៅ
ឆ្លងតាមរយៈការធ្វើបាតុកម្មរបស់បងប្អូនពលរដ្ឋខ្មែរទាំងព្រះសង្ឃនិងយុវជន​
រយៈពេល៣ថ្ងៃកន្លងទៅនេះលទ្ធផលមិនទាន់មានជាដុំកំភួនទេ​ក៏ប៉ុន្តែផ្ទុយទៅ
វិញក្រសួងការបរទេសយួនបានថ្កោលទោសពលរដ្ឋខ្មែរកម្ពុជាក្រោម​ដែលបាន
ដុតទង់ជាតិរបស់វៀតណាមនៅក្នុងការតវ៉ាឱ្យមន្រ្តីស្ថានទូតយួនសុំទោស​ក៏ប៉ុន្តែ
មន្រ្តីរូបនេះបានអះអាងថាទឹកដីកម្ពុជាក្រោមគឺជាទឹកដីដូនតារបស់ខ្លួន។​ក្រុម​
បាតុករដែលជានិស្សិតព្រះសង្ឃនិងប្រជាពលរដ្ឋទាមទារនៅមុខស្ថានទូតយួន
ពលរដ្ឋខ្មែរបានដុតទង់ជាតិយួនកាលពីថ្ងៃទី១២ខែសីហា​បន្ទាប់ពីមន្រ្តីរូបនេះ
មិនចេញសុំទោសជាសាធារណៈ។...
(សូមតាមដានស្តាប់ព័ត៌មានពិស្តារជាសមេ្លងបន្តទៀតសម្រាប់ថ្ងៃទី១៤​​ខែសីហា
២០១៤​តាមវិទ្យុសមេ្លងជ័យវរ័្មនទី៧)លោកអ្នកក៏អាច downloadព័ត៌មាននិងបទវិភាគ
ជាសម្លេងបានតាមរយៈបណ្តាញសង្គម Facebook

0 comments:

Post a Comment