Friday, 8 August 2014

សហរដ្ឋអាមេរិកនិងសហគមន៍អ៊ឺរ៉ុបបានគាំទ្រសាលក្រមតុលាការ​សាលាក្តីខ្មែរក្រហម

សហរដ្ឋអាមេរិក​និងសហគមន៍អ៊ឺរ៉ុបបានគាំទ្រសាលក្រមតុលាការសាលាក្តីខ្មែរក្រហម​ដែលបានផ្តន់ទារ​
ទោសមេដឹកនាំ​ខ្មែរ​ក្រហមពីររូប​ឱ្យជាប់ពន្ធនាគារអស់មួយជីវិត​នៅថ្ងៃព្រហស្បតិ៍នេះស្ថានទូតអាមេរិក
ប្រចាំនៅក្នុងប្រទេសកម្ពុជា​និងសហគមន៍អ៊ឺរ៉ុប​បានចេញលិខិតដាច់ដោយឡែកពី​គ្នាដើម្បីស្វាគមន៍ចំពោះ​សាលក្រមដែលអង្គជំនុំជម្រះវិសាមញ្ញនៅក្នុងតុលាការកម្ពុជាបានប្រកាសសាលក្រមដាក់ទោស​អតីតជាន់ខ្ពស់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមលោក​ងួន​ជា​​និងលោក​ខៀវ​សំផន​ 
ឱ្យជាប់គុកអស់មួយជីវិត។​នៅក្នុងសេចក្តីប្រកាសរៀងៗខ្លួននៅថ្ងៃនេះ​ស្ថានទូតអាមេរិកសម្តែងការ
អរគុណដល់លោកចៅក្រម​និងអ្នកផ្សេងៗទៀត​នៃតុលាការនេះចំពោះការខិតខំ​​និងប្តេជ្ញាចិត្តរបស់គេ
ក្នុងស្វែងរកយុត្តិធម៌...​​(សូមតាមដានស្តាប់ព័ត៌មានពិស្តារជាសមេ្លងបន្តទៀតនៅថ្ងៃទី៧​​ខែសីហា២០១៤ 
​តាមវិទ្យុសមេ្លងជ័យវរ័្មនទី៧)​​
លោកអ្នកអាច ​​downloadព័ត៌មានជាសម្លេងតាមរយៈ​ https://soundcloud.com/stream

0 comments:

Post a Comment