Thursday, 21 August 2014

លោកនាយករដ្ឋមន្រ្តីហ៊ុន​សែនបានប្រតិកម្មយ៉ាងខ្លាំងៗទៅលើ អ្នករិះគន់រូបលោក

លោកនាយករដ្ឋមន្រ្តីហ៊ុន​សែននៅថ្ងៃព្រហស្បតិ៍នេះបានប្រតិកម្មខ្លាំងៗទៅលើអ្នករិះគន់
រូបលោកចំពោះចំណាត់ការដោះស្រាយបញ្ហាដីធ្លីដោយចាត់ទុកថាអ្នកទាំងនោះគឺជាក្មេង
ល្ងង់និងភ្លើនៅក្នុងពិធីសម្ភោធន៍អគារថ្មីនិងចែកសញ្ញាបត្រដល់សិស្សនិស្សិតវិទ្យាស្ថាន
ប៊ែលធីនៅវិទ្យាស្ថានជាតិអប់រំ។​លោកហ៊ុន​សែនបានថ្លែងប្រមាថអ្នកដែលរិះគន់រូបលោក
អំពីបញ្ហាទំនាស់ដីធ្លីដែលលោកថាពុំបានដឹងនាពេលកន្លងមកថា​អាល្ងង់និងភ្លើ។លោក
បន្តថាអី្វដែលលោកលើកឡើងកាលពីកន្លងទៅគឺបញ្ហាកង្វះចរាចរណ៍ឯកសារដែលតម្រូវ
ឱ្យអភិបាលខេត្តនានាដោះស្រាយជាប​ន្ទាន់។លោកហ៊ុន​សែនឱ្យដឹងទៀតថា​​លោកមិនមែន
នាយករដ្ឋមន្រ្តីមិនដឹងអ្វីទាំងអស់នោះទេ​តែលោកព្រមានទៅអភិបាលខេត្តហេតុអ្វីបានជា
ខេត្តមិនដោះស្រាយបញ្ហាបណ្តាលឱ្យប្រជាពលរដ្ឋមកដល់ភ្នំពេញដោយពុំមានអ្នកគ្រប់
គ្រង​ហើយគ្រាន់តែលោកមិនបានទទួលញាតិរបស់ប្រជាពលរដ្ឋដែលមានជម្លោះដីធ្លី។
បើទោះបីជាលោកហ៊ុន​សែនប្រតិកម្មការពារការលើកឡើងរបស់ខ្លួនក្តីក៏ក្រុមអ្នកវិភាគ
សង្គមកម្ពុជានៅតែចាត់ទុកថា​ការមិនទទួលបានញាតិពីប្រជាពលរដ្ឋគឺកំហុសជាប្រព័ន្ធ
តាំងពីថ្នាក់ក្រោមជាតិដល់ថ្នាក់កំពូល...
(សូមតាមដានស្តាប់ព័ត៌មានពិស្តារជាសមេ្លងបន្តទៀតសម្រាប់ថ្ងៃទី២១ខែសីហា
២០១៤​តាមវិទ្យុសមេ្លងជ័យវរ័្មនទី៧)លោកអ្នកក៏អាច downloadព័ត៌មាននិងបទវិភាគ
ជាសម្លេងបានតាមរយៈបណ្តាញសង្គម Facebook

0 comments:

Post a Comment