Saturday, 30 August 2014

ប្រជាពលរដ្ឋនៅខេត្តក្រចេះជំរុញឱ្យស្ថាប័នពាក់ព័ន្ធ ដោះស្រាយបញ្ហាជម្លោះដីធ្លីជាមួយក្រុមហ៊ុនកូរ៉េ

លោកសានណារិទ្ធតំណាងវិទ្យុជ័យវរ្ម័នទី៧ ធ្វើសេចក្តីរាយការណ៍
នៅថ្ងៃសុក្រទី២៩ខែសីហា​ឆ្នាំ២០១៤នេះក្រុមតំណាងប្រជាពលរដ្ឋមកពី
ភូមិខ្ពមនិងភូមិគ្រងស្រុកស្នួលខេត្តក្រចេះបានធ្វើសន្និសីទកាសែតបង្ហាញ
ពីគម្រោងហែរដាក់ញាតិនៅថ្ងៃច័ន្ទទី១ខែកញ្ញាឆ្នាំ២០១៤នេះទៅស្ថាប័ន
កំពូលៗដូចជាដាក់ញាតិថ្វាយព្រះមហាក្សត្រដាក់ជូនលោកនាយករដ្ឋមន្រ្តី
ហ៊ុនសែន​និងរដ្ឋសភាជាតិដោយមិនរងចាំការធ្វើតាមនីតិវិធីបើសវនាការ
ថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០១៤នោះទេក។គម្រោងហែរដាក់ញាតិនេះបន្ទាប់ពី
ពួកគាត់មិនមានជំនឿទុកចិត្តទៅលើអាជ្ញាធរថ្នាក់ជាតិដោះស្រាយវិវាទដីធ្លី
ដែលបានចុះទៅដោះស្រាយកាលពីថ្ងៃទី២៦–២៧ខែសីហាឆ្នាំ២០១៤
កន្លងទៅ​ ដោយពួកគាត់ចោទថាងអាជ្ញធរថ្នាក់ជាតិនោះមិនបានយកចិត្ត
ទុកដាក់សហការជាមួយប្រជាពលរដ្ឋជាមួយម្ចាស់ដីតែបែរជាធ្វើតាមការ
ញុះញង់និងចង្អុលបង្ហាញរបស់អាជ្ញធរថ្នាក់មូលដ្ឋានដែលជាអ្នកធ្វើឱ្យ
ពួកគាត់ចំនួន៣៨០គ្រួសារមានបញ្ហាវិវាទដីធ្លីជាមួយក្រុមហ៊ុនកូរ៉េកន្លង
មកទៅវិញ...
(សូមតាមដានស្តាប់ព័ត៌មានពិស្តារជាសមេ្លងបន្តទៀតសម្រាប់ថ្ងៃទី២៩
ខែសីហា២០១៤​តាមវិទ្យុសមេ្លងជ័យវរ័្មនទី៧)លោកអ្នកក៏អាច download
ព័ត៌មាននិងនាទីផ្សេងៗជាសម្លេងតាមរយៈបណ្តាញសង្គម Facebook

0 comments:

Post a Comment