Thursday, 14 August 2014

ក្រុមអ្នកភូមិឡពាងបានធ្វើដំណើរមកកាន់ទីក្រុងភំ្នពេញដើម្បីដាក់ញាតិទៅស្ថាប័នពាក់ព័ន្ធ

ក្រុមអ្នកភូមិឡពាងបានធ្វើដំណើរមកកាន់ទីក្រុងភំ្នពេញដើម្បីដាក់ញាតិទៅស្ថាប័នពាក់ព័ន្ធ
ឱ្យជួយរកដំណោះស្រាយដីធ្លីដល់ពួកគាត់ជម្លោះដីធ្លីរវាងអ្នកភូមិឡពាងឃុំតាចេសស្រុក
កំពុងត្រឡាចខេត្តកំពុងឆ្នាំងជាមួយក្រុមហ៊ុនខេឌីស៊ីរបស់លោកស្រីជាខេងជាភរិយាលោក
ស៊ុយសែមរដ្ឋមន្រ្តីឧស្សាហកម្មរ៉ែនិងថាមពលបានអូសបន្លាយអស់ជិតមួយទសវត្សរ៍​ភាគីក្រុមហ៊ុនបានប្តឹងនិងចាប់តំណាងអ្នកតវ៉ាជាបន្ត​បន្ទាប់ដាក់ពន្ធាគារដោយ​អយុត្តិធម៌​​អយុត្តិធម៌គឺត្រង់ថាភរិយាអ្នកមានអំណាចបានរំលោភយកដីពីប្រជាពលរដ្ឋទន់​ខ្សោយ
​យកទៅធ្វើមានធ្វើបានមិនចេះស្កប់ស្កល់។​ប៉ុន្តែទោះជាមានការគំរាមការចាប់ប្រជាពលរដ្ឋ
ដែលអាស្រ័យផលនៅលើដីស្រែអស់រយៈពេលជាច្រើនឆ្នាំនៅតែធ្វើការតវ៉ាតាមរូបភាព
អហិង្សាដើម្បីទាមទារឱ្យតុលាការដោះលែងអ្នកភូមិឡពាងនិងដោះស្រាយដីធ្លីដែលមាន
ទំនាស់មកឱ្យពួកគាត់វិញ។​ប៉ុន្តែការទាមទាររបស់អ្នកភូមិឡពាងមិនបានជាលទ្ធផលល្អទេ​ក្រៅតែពីការរងទុក្ខបុកម្នេញពីសមត្ថកិច្ចស៊ីឈ្នួល​​​​​​​​​​​​​​ឱ្យក្រុមហ៊ុនភរិយាលោករដ្ឋមន្រ្តី
ស៊ុយសែមធ្វើបាបតាមរយៈការវាយដំឱ្យរងរបួសធ្ងន់និងស្រាល...
(សូមតាមដានស្តាប់ព័ត៌មានពិស្តារជាសមេ្លងបន្តទៀតសម្រាប់ថ្ងៃទី១៣​​ខែសីហា
២០១៤​តាមវិទ្យុសមេ្លងជ័យវរ័្មនទី៧)លោកអ្នកក៏អាច downloadព័ត៌មាននិងបទវិភាគ
ជាសម្លេងបានតាមរយៈបណ្តាញសង្គម Facebook

0 comments:

Post a Comment