Friday, 22 August 2014

សកម្មជនរបស់គណបក្សសង្រ្គោះជាតិទាំង៣រូបត្រូវ បានតុលាការសាលាឧទ្ធរណ៍សម្រេចឱ្យនៅក្រៅឃុំ

សកម្មជនរបស់គណបក្សសង្រ្គោះជាតិទាំង៣រូបត្រូវបានតុលាការក្រុងភ្នំពេញបានធ្វើការ
ចោទប្រកាន់ទាក់ទងទៅនឹងករណីហិង្សានៅក្បែរទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី១៥
ខែកក្កដាឆ្នាំ២០១៤កន្លងទៅត្រូវបានសាលាឧទ្ធរណ៍សម្រេចឱ្យនៅក្រៅឃុំដោយស្ថិត
ក្រោមការត្រូតពិនិត្យរបស់តុលាការ។បើយោងតាមមេធាវីរបស់យុវជនទាំង៣រូបនោះគឺ
លោកជិនវិតាបានលើកឡើងថាក្នុងការដោះលែងឱ្យស្ថិតនៅក្រៅឃុំ​យុវជនទាំង៣នាក់
នោះត្រូវបំពេញលក្ខខណ្ឌរបស់តុលាការចំនួន៤ទី១មិនត្រូវចាកចេញទៅក្រៅប្រទេស
ទី២មិនត្រូវផ្លាស់ប្តូរទីលំនៅទី៣ពេលតុលាការកោះហៅត្រូវតែចូលខ្លួនតាមការកោះ​និង
ទី៤ត្រូវដាក់ប្រាក់តម្កល់ចំនួន១០លានរៀលក្នុងម្នាក់ៗ។ពាក់ព័ន្ធទៅនឹងការដោះលែង
ឱ្យនៅក្រៅឃុំនេះដែរប្រធានផ្នែកស៊ើបអង្កេតសិទ្ធិមនុស្សសមាគមអាដហុកលោក
នីចរិយាយល់ថាការសម្រេចរបស់តុលាការសាលាឧទ្ធរណ៍គឺជារឿងនយោបាយដូចទៅ
នឹងការចាប់ខ្លួនតំណាងរាស្ររបស់គណបក្សសង្រ្គោះជាតិចំនួន៧រូបកាលពីពេលកន្លង
មក។លោកថាបើតាមផ្លូវច្បាប់អ្នកទាំង៣រូបនោះគឺមិនមានទោសនោះទេ​​ដូច្នេះតុលាការ
គ្រាន់តែធ្វើឱ្យត្រឹមត្រូវតាមនីតិវិធីច្បាប់តែប៉ុណ្ណោះ។
(សូមតាមដានស្តាប់ព័ត៌មានពិស្តារជាសមេ្លងបន្តទៀតសម្រាប់ថ្ងៃទី២២ខែសីហា
២០១៤​តាមវិទ្យុសមេ្លងជ័យវរ័្មនទី៧)លោកអ្នកក៏អាច downloadព័ត៌មាននិងបទវិភាគ
ជាសម្លេងបានតាមរយៈបណ្តាញសង្គម Facebook

0 comments:

Post a Comment