Sunday, 17 August 2014

តើកោះត្រល់បាត់បង់ដោយសារអ្នកណា?

កោះត្រល់មានទំហំជិតប៉ុនប្រទេសសឹង្ហបូរីទាំងមូលស្ថិតនៅចម្ងាយជាង១០
គីឡូម៉ែត្រពីប្រទេសកម្ពុជានិងមានចម្ងាយជាង៤០គីឡូម៉ែត្រពីប្រទេសយួន
បើតាមអ្នកសឹក្សាអំពីបញ្ហាព្រំដែនសមុទ្រនិងបណ្ឌិតច្បាប់ថាផ្អែកតាមប្រវត្តិ​
សាស្រ្តនិងច្បាប់សមុទ្រឆ្នាំ១៩៨២ត្រង់នេះស្ថិតនៅក្នុងអធិបតេយ្យភាពរបស់
កម្ពុជា។​ប៉ុន្តែបច្ចុប្បន្ននេះគ្រប់គ្រងដោយយួននិងមានឈ្មោះជាភាសាយួន
ថាកោះពូកុកថាតើកោះត្រល់របូតទៅយួនដោយវិធីណា។​អ្នកស្រាវជ្រាវព្រដែន
សមុទ្របានឱ្យដឹងថា​នៅឆ្នាំ១៩៣៩លោកប្រេវីយេគូសខ្សែបន្ទាត់បែងចែកដី
រវាងកម្ពុជានិងកូសាំងស៊ីនដោយដាក់កោះទាំងឡាយដែលនៅភាគខាងត្បូង
បន្ទាត់ប្រេវីយេ១៤០អង្សានៅក្រោមការគ្រប់គ្រងរដ្ឋបាលរបស់កូសាំងស៊ីន
ជំនាន់នោះ​ប៉ុន្តែលោកប្រេវីយេបានបញ្ជាក់នៅក្នុងលិខិតដដែលរបស់លោក
ក្នុងផ្នែកខាងក្រោមថាកោះត្រល់ជាកោះរបស់ខ្មែរ​នៅតែជាកោះរបស់ខ្មែរ
ដដែលដោយលោកប្រើពាក្យថា​អនិស្សរភាពដែលខុសពីពាក្យឯករាជភាព។
នៅថ្ងៃទី២១ខែឧសភាឆ្នាំ១៩៤៩រដ្ឋសភាបារាំងបានអនុម័តច្បាប់ភ្ជាប់ដែនដី
កូសាំងស៊ីនទៅឱ្យព្រះចៅយួនបៅដាយនៃយួនខាងត្បូងតាមអំពើចិត្តដោយ
មិនបានសួរនាំរដ្ឋាភិបាលខ្មែរ...
(សូមតាមដានស្តាប់បទអត្ថាធិប្បាយនយោបាយពិស្តារជាសមេ្លងបន្តទៀត
សម្រាប់ថ្ងៃទី១៧ខែសីហា២០១៤​តាមវិទ្យុសមេ្លងជ័យវរ័្មនទី៧)
លោកអ្នកក៏អាច downloadព័ត៌មាននិងបទវិភាគជាសម្លេងបានតាមរយៈ
បណ្តាញសង្គម Facebook

0 comments:

Post a Comment