Tuesday, 12 August 2014

កាលថ្ងៃច័ន្ទប្រជាពលរដ្ឋនិងរួមទាំងព្រះសង្ឃប្រមាណជាជិត ១០០០អង្គ​និងនាក់បានមកជួបជុំគ្នានៅទីលាយប្រជាធិបតេយ្យ

ជាថ្មីម្តងទៀត កាលពីថ្ងៃច័ន្ទ​​ប្រជាពលរដ្ឋនិងរួមទាំងព្រះសង្ឃប្រមាណជាជិត១០០០អង្គ​និងនាក់បានមកជួបជុំគ្នានៅទីលាយប្រជាធិបតេយ្យដើម្បីទាមទារឱ្យរដ្ឋាភិបាលយួនធ្វើការសុំទោស
ជាសាធារណៈចំពោះសំដីរបស់អ្នកនាំពាក្យស្ថានទូតយួនដែលបានថ្លែងថា​ទឹកដីខ្មែរកម្ពុជាក្រោម​​គឺជារបស់ខ្លួនតាំងពីយូរយ៉ាណាស់មកហើយ​​គឺមុនពេលដែល​បារាំងកាត់ឱ្យយួនកាន់កាប់ទៅទៀត​។
​​ការជួបជុំតវ៉ាជាលើកទី​៣នេះដឹកនាំដោយ​សហគមន៍ខ្មែរកម្ពុជាក្រោម​និងសម្ព័ន្ធយុវជនខ្មែរដើម្បី​លទ្ធិប្រជាធិបតេយ្យនឹងមានការចូលរួម​ពីតំណាង​​រាស្រ្តខ្លះពីគណបក្សសង្រ្គោះជាតិ​​ បន្ទាប់ពីមន្រ្តី​
ស្ថានទូតយួនប្រចាំនៅទីក្រុងភ្នំពេញ​នៅតែចចេះពុំព្រមសុំទោសដល់ប្រជាពលរដ្ឋខ្មែរ​។
​នាយកប្រតិបតិ្តសហគមន៍ខ្មែរកម្ពុជាក្រោម​គឺលោក​ថាច់​សេថា​បានលើកឡើងថា​បញ្ហានៃកាទាមទារ
ឱ្យយួនធ្វើការសុំទោសនេះ​គឺជារឿងសំខាន់​បើទោះបីជាធ្វើឡើងច្រើនដងហើយក៏មិនទាន់មាន
លទ្ធផលក៏ដោយ​ព្រោះជនជាតិយួន​បាននិងកំពុងម៉ាក់ងាយប្រជាពលរដ្ឋខ្មែរតាម​​រយៈការបំភ្លៃ
ប្រវត្តិសាស្រ្តខ្មែរ​ហើយមិនព្រមសុំទោស...
(សូមតាមដានស្តាប់ព័ត៌មានពិស្តារជាសមេ្លងបន្តទៀតសម្រាប់ថ្ងៃទី១១​​ខែសីហា
២០១៤​តាមវិទ្យុសមេ្លងជ័យវរ័្មនទី៧)លោកអ្នកក៏អាច downloadព័ត៌មាននិងបទវិភាក
ជាសម្លេងបានតាមរយៈបណ្តាញសង្គម Facebook

0 comments:

Post a Comment