Friday, 22 August 2014

មន្រ្តីអង្គការសង្គមស៊ីវិលមួយចំនួនមិនមានជំនឿទៅលើ សេចក្តីថ្លែងការណ៍របស់លោកហ៊ុនសែន

មន្រ្តីអង្គការសង្គមស៊ីវិលមួយចំនួនមិនមានជំនឿទៅលើសេចក្តីថ្លែងការណ៍របស់លោក
ហ៊ុនសែន​ដែលមិនចង់ឃើញការបង្រ្កាបនិងការចាប់ខ្លួនអ្នកមានជម្លោះដីធ្លីប៉ុន្តែផ្ទុយទៅ
វិញនៅថ្ងៃសុក្រនេះក្រុមសន្តិសុខខណ្ឌដូនពេញបានចាប់អ្នកតវ៉ាជម្លោះដីធ្លីដាក់ក្នុង
រថយន្តយកទៅទំលាក់ចោលនៅគ្រាដែលជនរងគ្រោះបាត់បង់ដី​មានអ្នកភូមិបឹងកក់
និងអ្នកភូមិឡពាងបានប្រមូលផ្តុំគ្នាដាក់ញាតិនៅមុខទីសី្តការគណៈរដ្ឋមន្រ្តីទីដែល
លោកនាយករដ្ឋមន្រ្តីហ៊ុន​សែនកំពុងតែធ្វើគណៈអធិបតីប្រជុំជាមួយគណៈរដ្ឋមន្រ្តី។​
ប្រធានលេខាធិការដ្ឋាននៃក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋានលោកសៀ​ភីរុមយល់
ថា​ប្រសាសន៍របស់លោកហ៊ុន​សែនពុំមានប្រសិទ្ធភាពទេ​ព្រោះមន្រ្តីក្រោមឱវ៉ាទមិន
គោរពតាម។លោកថាបើមន្រ្តីគណបក្ស​ប្រជាជនកម្ពុជាមិនព្រមកែទម្លាប់របស់ខ្លួនទេ
នោះនៅអាណត្តិខាងមុខនឹងធ្វើឱ្យគណបក្សប្រជាជនកម្ពុជារឹតតែបាត់បង់អ្នកគាំទ្រ...
(សូមតាមដានស្តាប់ព័ត៌មានពិស្តារជាសមេ្លងបន្តទៀតសម្រាប់ថ្ងៃទី២២ខែសីហា
២០១៤​តាមវិទ្យុសមេ្លងជ័យវរ័្មនទី៧)លោកអ្នកក៏អាច downloadព័ត៌មាននិងបទវិភាគ
ជាសម្លេងបានតាមរយៈបណ្តាញសង្គម Facebook

0 comments:

Post a Comment