Thursday, 28 August 2014

ស្ថានទូតសឹង្ហបូរីប្រចាំកម្ពុជាឆ្លើយតបទៅនឹងការតវ៉ា របស់អតីតអ្នកភូមិបឹងកក់

យោងតាមសេចក្តីថ្លែងការណ៍របស់ស្ថានទូតសឹង្ហបូរីប្រចាំទីក្រុងភ្នំពេញ
បានចេញផ្សាយកាលពីថ្ងៃទី២៧ម្សិលមិញបានឱ្យដឹងថាក្រុមអ្នកមាន
ជម្លោះដីធ្លីបានមកប្រមូលផ្តុំគ្នាតវ៉ានៅមុខស្ថានទូតពាក់ព័ន្ធនឹងសេចក្តី
រាយការណ៍ពីការទិញលក់ដីដែលមានជម្លោះរវាងក្រុមហ៊ុនអភិវឌ្ឍន៍​
ដឺឡតធើស​ អេច អិល អេច គ្រុប និងក្រុមហ៊ុនសូកាគូអិនដែលពាក់ព័ន្ធនឹង
ជម្លោះដីជាមួយអ្នកភូមិបឹងកក់។​សេចក្តីថ្លែងការណ៍បញ្ជាក់ថា​ស្ថានទូត
ចង់បកស្រាយថា​ក្រុមហ៊ុន អេច អិល អេច គ្រុប ជាក្រុមហ៊ុនដែលមិនមាន
ទំនាក់ទំនងជាមួយនឹងរដ្ឋាភិបាលសឹង្ហបូរីទេ​ករណីនេះរដ្ឋាភិបាលសឹង្ហបូរី
មិនអាចអន្តរាគមន៍ទៅក្នុងកិច្ចការជំនួញរវាងក្រុមហ៊ុនដឺឡតធើស​ អេច អិល
អេច គ្រុប និងក្រុមហ៊ុនសូកាគូអិនបានទេ​ នេះជាការឆ្លើយតបបន្ទាប់ពីអតីត
ប្រជាសហគមន៍បឹងកក់កាលពីថ្ងៃពុធម្សិលមិញបានមកតវ៉ានិងសុំអន្តរាគមន៍
ជាថ្មីទៀតនៅមុខស្ថានទូតសឹង្ហបូរីប្រចាំនៅទីក្រុងភ្នំពេញ...
(សូមតាមដានស្តាប់ព័ត៌មានពិស្តារជាសមេ្លងបន្តទៀតសម្រាប់ថ្ងៃទី២៨
ខែសីហា២០១៤​តាមវិទ្យុជ័យវរ័្មនទី៧)លោកអ្នកក៏អាច downloadព័ត៌មាន
និងនាទីផ្សេងៗជាសម្លេងបានតាមរយៈបណ្តាញសង្គម Facebook

0 comments:

Post a Comment