Wednesday, 20 August 2014

ជម្លោះដីធ្លីនៅឆ្នាំ២០១៤នឹងកើនឡើងជាងឆ្នាំមុន

សមាគមអាដហុកបានចេញរបាយការណ៍ថា​ជម្លោះដីធ្លីនៅឆ្នាំ២០១៤នឹងកើនឡើងជាង
ឆ្នាំ២០១៣ដោយសារតែរដ្ឋអំណាចរបស់លោកហ៊ុនសែនរំលោភយក
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សមាគមការពារសិទ្ធិមនុស្សអាដហុកដែលបានចុះ
ថ្ងៃទី១៩ខែសីហាបានឱ្យដឹងថាចាប់ពីខែមករារហូតមកដល់សីហាឆ្នាំ២០១៤នេះអត្រានៃ
ជម្លោះដីធ្លីនិងការចាប់ខ្លួនប្រជាពលរដ្ឋក្នុងរឿងជម្លោះដីធ្លីបានកើនឡើងលើសពីឆ្នាំ២០១៣
ទៅទៀតខណៈដែលឆ្នាំ២០១៣អត្រាជម្លោះដីធ្លីនៃរបាយការណ៍របស់សមាគមការពារសិទិ្ធ
មនុស្សអាដហុកបានចុះបញ្ជីគឺកើន៤៨ភាគរយបើធាបទៅនឹងឆ្នាំ២០១២។​សេចក្តីប្រកាស
ព័ត៌មានបានឱ្យដឹងទៀតថា​គិតត្រឹមថ្ងៃទី១៥ខែសីហាឆ្នាំ២០១៤នេះតួលេខនៃប្រជាពលរដ្ឋ
រងការចោទប្រកាន់ដែលពាក់ព័ន្ធនឹងទំនាស់ដីធ្លីគឺបានកើនឡើងហួសតួលេខទាំងស្រុងក្នុង
រយៈពេលពេញមួយឆ្នាំនៅឆ្នាំ២០១៣ដែលក្នុងនោះពលរដ្ឋ១២៦នាក់រងការចោទប្រកាន់ក្នុង
នោះមាន១៩នាក់ត្រូវបានចាប់ខ្លួននិងផ្តន្ទាទោសដាក់ពន្ធាគារបើធាបទៅនឹងឆ្នាំ២០១២...
(សូមតាមដានស្តាប់ព័ត៌មានពិស្តារជាសមេ្លងបន្តទៀតសម្រាប់ថ្ងៃទី២០​​ខែសីហា
២០១៤​តាមវិទ្យុសមេ្លងជ័យវរ័្មនទី៧)លោកអ្នកក៏អាច downloadព័ត៌មាននិងបទសម្ភាសន៍
ជាសម្លេងបានតាមរយៈបណ្តាញសង្គម Facebook

0 comments:

Post a Comment