Wednesday, 27 August 2014

អ្នកមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនខេឌីស៊ីរបស់លោកស្រីជាខេងត្រូវជាភរិយាលោករដ្ឋមន្រ្តីឧស្សាហកម្មរ៉ែនិងថាមពល ស៊ុយ សែម ត្រូវបានចាប់អ្នកតវ៉ាជម្លោះដីធ្លីចំនួន១០នាក់ ដាក់ពន្ធនាគារ

នៅថ្ងៃច័ន្ទដើមសប្តាហ៍នេះអ្នកមានជម្លោះដីធ្លីប្រមាណជា៨០នាក់រួមទាំង
កុមារផងនោះបានដើរដង្ហែក្បួនតាមដងវិថីក្នុងទីក្រុងភ្នំពេញដើម្បីរកកិច្ច
អន្តរាគមន៍ពីស្ថាប័នជាតិធំៗដើម្បីឱ្យជួយពន្លឿនការដោះស្រាយបញ្ហាជម្លោះ
ដីធ្លីដែលបានអូសបន្លាយជិតមួយទសវត្សរ៍មកហើយនោះ។​
ប្រជាសហគមន៍បឹងកក់ បុរីកីឡា ថ្មគោល និងសហគមន៍ជម្លោះដីធ្លីដទៃទៀត
មកពីតាមបណ្តាខេត្តនានាមួយចំនួនបានចូលរួមហែរក្បួនជាមួយអ្នកមាន
ជម្លោះដីធ្លីមកពីឃុំតាចេស ខេត្តកំពង់ឆ្នាំងបានបើកយុទ្ធនាការស្រែកបំពង
សំឡេងតាមដងវិថីសំដៅទៅកាន់ក្រសួងយុត្តិធម៌​និងមន្រ្ទីររដ្ឋសភាក្នុងគោល
បំណងឱ្យមានការដោះលែងអ្នកភូមិចំនួន៥នាក់ដែលកំពុងជាប់ឃុំខ្លួននិង
ទប់ស្កាត់ការរំលោភយកដីពីសំណាក់ក្រុមហ៊ុន ព្រមទាំងទាមទារឱ្យក្រុមហ៊ុន
ប្រគល់ដីជាង១០០ហិកតាមកឱ្យអ្នកភូមិវិញដើម្បីអាស្រ័យផល។
​ទាំងក្រសួងយុត្តិធម៌និងរដ្ឋសភាបានទទួលយកញាតិរបស់អ្នកភូមិរួចហើយ
ដែលអ្នកភូមិសូមពន្លឿនរកដំណោះស្រាយនេះ​ ក៏ប៉ុន្តែពុំបានសន្យាជាក់
លាក់ពីកិច្ចអន្តរាគមន៍ទេ។លទ្ធផលដែលម្ចាស់ដីទទួលបានគឺបានត្រឹមតែ
អ្នកភូមិតវ៉ាចំនួន១០នាក់ត្រូវបានក្រុមហ៊ុនខេឌីស៊ីរបស់លោកស្រីជាខេង
ជាភរិយារបស់លោករដ្ឋមន្រ្តីឧស្សាហកម្មរ៉ែនិងថាមពល ស៊ុយសែម 
ចាប់ដាក់ពន្ធនាគារតែប៉ុណ្ណោះ...
(សូមតាមដានស្តាប់ព័ត៌មានពិស្តារជាសមេ្លងបន្តទៀតសម្រាប់ថ្ងៃទី២៥
ខែសីហា២០១៤​តាមវិទ្យុសមេ្លងជ័យវរ័្មនទី៧)លោកអ្នកក៏អាច download
ព័ត៌មានជាសម្លេងបានតាមរយៈបណ្តាញសង្គម Facebook

0 comments:

Post a Comment