Saturday, 23 August 2014

លោកហ៊ុន​សែនបានប្រកាសថាលោក​ មិនដែលបានទទួលញាតិ​ពីប្រជាពលរដ្ឋ

ក្រោយពីលោកហ៊ុន​សែន​បានប្រកាសថាលោកមិនដែលបានទទួលញាតិពីប្រជាពលរដ្ឋ
ពាក់ព័ន្ធនឹងជម្លោះដីធ្លីនៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ​ប្រជាពលរដ្ឋដែលបាត់
បង់ដីធ្លីស្រែចំការនៅតាមបណ្តាខេត្តនានាបានឡើងមកជាបន្តបន្ទាប់មកទីក្រុងភ្នំពេញ
ដើម្បីដាក់ញាតិនៅភូមិគ្រឹះលោកនាយករដ្ឋមន្រ្តីហ៊ុន​សែន​ក្បែរវិមានឯករាជ្យដើម្បីឱ្យមេ
ដឹកនាំប្រទេសមួយនេះដោះស្រាយទំនាស់ដីស្រែចំការរបស់ប្រជាពលរដ្ឋជាមួយអ្នកមាន
អំណាចនិងអ្នកមានលុយទុច្ចរិតមួយចំនួនដែលបានរំលោភយកដីរបស់ពួកគាត់ជាក់
ស្តែងនៅចុងសប្តាហ៍នេះប្រជាពលរដ្ឋប្រមាណចំនួនជិត១០០គ្រួសារបានមកពីភូមិ
កាកាបឃុំឈ្វាំងស្រុកពញ្ញាឮខេត្តកណ្តាលបានឡើងមកដល់ភូមិគ្រឹះលោកនាយក
រដ្ឋមន្រ្តីហ៊ុន​សែនដើម្បីដាក់ញាតិឱ្យដល់ដៃលោកហ៊ុន​សែន...
(សូមតាមដានស្តាប់ព័ត៌មានពិស្តារជាសមេ្លងបន្តទៀតសម្រាប់ថ្ងៃទី២៣ខែសីហា
២០១៤​តាមវិទ្យុសមេ្លងជ័យវរ័្មនទី៧)លោកអ្នកក៏អាច downloadព័ត៌មាននិងបទវិភាគ
ជាសម្លេងបានតាមរយៈបណ្តាញសង្គម Facebook

0 comments:

Post a Comment