Tuesday, 5 August 2014

ក្រុមអង្គការសង្គមស៊ីវិលស្នើសុំឱ្យគណបក្សទាំងពីរពិចារណានៅក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ

នៅថ្ងៃច័ន្ទម្សិលមិញនេះដែរក្រុមអង្គការសង្គមស៊ីវិលនៅក្នុងប្រទេសកម្ពុជា​រួមទាំងអ្នកជំនាញ​ការបោះឆ្នោតបានជម្រុញឱ្យគណបក្សទាំងពីរធ្វើវិសោធនកម្មច្បាប់​រដ្ឋធម្មនុញ្ញត្រង់ចំណុចបទបញ្ជាផ្ទៃក្នុងរដ្ឋសភា​ដោយសំឡេង ២ភាគ៣។សេចក្តីថ្លែងការណ៍រួមផ្សាយនៅថ្ងៃទី៤​ខែសីហា​នេះបានឱ្យដឹងថា​អង្គការ​និង​អ្នកឯករាជ្យយល់ឃើញថា​កិច្ចព្រមព្រៀងដំណាក់កាលទី១​ស្តីពីការចរចាធ្វើវិសោធនកម្មបទបញ្ជាផ្ទៃ​ក្នុងនៃរដ្ឋសភា​នៅថ្ងៃទី២៩​ខែកក្កដា​ឆ្នាំ២០១៤​មិនទាន់បានអនុវត្តចំណុចសំខាន់ៗនៃកិច្ចព្រមព្រៀង​នយោបាយកាលពីថ្ងៃទី២២​ខែកក្កដានៅឡើយទេ។​ក្រុមអង្គការសង្គមស៊ីវិលបានដាក់អនុសាសន៍​នឹង​ប្រកាសទ្រាមខ្លួនរួចជាស្រេចក្នុងការចូលរួមបកស្រាយសេចក្តីស្នើសុំវិសោធនកម្មទៅក្រុមនយោបាយ​គណបក្សទាំងពីរ​ឬក្រុមតំណាងរាស្រ្តជាប់ឆ្នោត​ប្រសិនបើគណបក្សទាំងពីរ​ផ្តល់ឳកាសឱ្យក្រុមអង្គការ​សង្គមស៊ីវិល... (សូមតាមដានព័ត៌មានពិស្តារនៅថ្ងៃទី៤​ខែសីហា​តាមវិទ្យុសមេ្លងជ័យវរ័្មនទី៧)

0 comments:

Post a Comment